[​៥៩​]​ ​គ្រានោះ​ឯង​ ​វ​ច្ឆ​គោ​ត្រ​បរិ​ព្វា​ជ​ក​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្ដីរីករាយ​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​វ​ច្ឆ​គោ​ត្រ​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ពាក្យ​នេះ​ថា​ ​ព្រះសមណគោតម​ ​ត្រាស់​យ៉ាងនេះ​ថា​ ​បុគ្គល​គួរឲ្យ​ទាន​ ​ដល់​តថាគត​ ​មិន​គួរឲ្យ​ទាន​ ​ដល់​ពួក​ជន​ដទៃ​ឡើយ​ ​បុគ្គល​គួរឲ្យ​ទាន​ ​ដល់​ពួក​សាវក​តថាគត​ ​មិន​គួរឲ្យ​ទាន​ដល់​ពួក​សាវក​គ្រូ​ដទៃ​ឡើយ​ ​ទាន​ ​ដែល​បុគ្គល​ឲ្យ​ ​ដល់​តថាគត​ហើយ​ ​មានផល​ច្រើន​ ​ទាន​ដែល​បុគ្គល​ឲ្យ​ ​ដល់​ពួក​ជន​ដទៃ​ ​មិន​មានផល​ច្រើន​ទេ​ ​ទាន​ដែល​បុគ្គល​ឲ្យ​ដល់​ពួក​សាវក​ ​នៃ​តថាគត​ ​មានផល​ច្រើន​ ​ទាន​ដែល​បុគ្គល​ឲ្យ​ ​ដល់​ពួក​សាវក​របស់​គ្រូ​ដទៃ​ ​មិន​មានផល​ច្រើន​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ជន​ណា​និយាយ​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​ត្រាស់​យ៉ាងនេះ​ថា​ ​បុគ្គល​គួរឲ្យ​ទាន​ដល់​តថាគត​តែមួយ​យ៉ាង​ ​មិន​គួរឲ្យ​ទាន​ ​ដល់​ពួក​ជន​ដទៃ​ឡើយ​ ​បុគ្គល​គួរឲ្យ​ទាន​ដល់​ពួក​សាវក​ ​របស់​តថាគត​តែមួយ​យ៉ាង​
ថយ | ទំព័រទី ១៤៧ | បន្ទាប់