​ដល់​ជន៣នាក់​ ​ដូចម្ដេច​។​ ​គឺជា​អ្នកធ្វើ​ឲ្យ​អន្តរាយ​បុណ្យ​ ​របស់​ទាយក​ ​១​ ​ធ្វើឲ្យ​អន្តរាយ​លាភ​ ​របស់​បដិ​គ្គា​ហកៈ​ទាំងឡាយ​ ​១​ ​គាស់រំលើង​គុណ​របស់​ខ្លួន​ផង​ ​កំចាត់​គុណ​របស់​ខ្លួន​ផង​ ​ដែល​មាន​ក្នុង​កាលមុន​ ​១​។​ ​ម្នាល​វ​ច្ឆៈ​ ​អ្នកណា​ហាមឃាត់​បុគ្គល​ដទៃ​កំពុង​ឲ្យ​ទាន​ ​អ្នកនោះ​ឈ្មោះថា​ ​ធ្វើ​អន្តរាយ​ ​ដល់​ជន​ទាំង​ ​៣នាក់​នេះ​ ​បៀតបៀន​ដល់​ជន​ទាំង៣នាក់​នេះ​។​ ​ម្នាល​វ​ច្ឆៈ​ ​ចំណែកខាង​តថាគត​ ​ពោល​យ៉ាងនេះ​ថា​ ​សូម្បី​ពួក​សត្វ​មានជីវិត​ណា​ ​ដែល​នៅក្នុង​អណ្ដូង​ស្មោកគ្រោក​ក្ដី​ ​រណ្ដៅ​ស្មោកគ្រោក​ក្ដី​ ​ជន​ណា​ចាក់​នូវ​ទឹក​លាងចាន​ក្ដី​ ​ទឹក​លាង​ឆ្នាំង​ក្ដី​ ​ក្នុង​ទីស្មោកគ្រោក​នោះ​ ​ដោយ​គិតថា​ ​ពួក​សត្វ​ណា​ ​មាន​ក្នុង​ទីស្មោកគ្រោក​នោះ​ ​សត្វ​ទាំងនោះ​ ​ចូរ​ញុំាង​ជីវិត​ ​ឲ្យ​រស់នៅ​ ​ដោយ​កាក​អាហារ​នោះ​ចុះ​ ​ម្នាល​វ​ច្ឆៈ​ ​គ្រាន់តែ​ប៉ុណ្ណឹង​ទេ​ ​តថាគត​ហៅថា​ ​ហេតុ​ជាទី​មក​ ​នៃ​បុណ្យ​ ​ចាំបាច់​ពោល​ទៅ​ថ្វី​ ​ដល់​ពួក​មនុស្ស​។​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​គ្រាន់តែ​ពោល​ថា​ ​ទាន​ដែល​ឲ្យ​ដល់​បុគ្គល​មាន​សីល​ ​មានផល​ច្រើន​ ​ដល់​បុគ្គល​ទ្រុស្តសីល​ ​មិន​ដូច្នោះ​ទេ​។​ ​ព្រោះ​បុគ្គល​មាន​សីល​នោះ​ ​លះ​អង្គ៥​ ​ប្រកបដោយ​អង្គ៥​។​ ​លះ​អង្គ៥​ ​ដូចម្ដេច​។​ ​គឺជា​អ្នក​លះ​កាមច្ឆន្ទៈ​ ​១​ ​លះ​ព្យាបាទៈ​ ​១​ ​លះ​ថីនមិទ្ធៈ​ ​១​ ​លះ​ឧទ្ធច្ចកុក្កុច្ចៈ​ ​១​ ​លះ​វិចិកិច្ឆា​ ​១​។​ ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់