មានសន្ទុះ​ល្អ​ ​គេ​ទឹម​គោ​នោះ​ ​ក្នុង​រទេះ​ ​គេ​មិនបាន​គិតគូរ​ ​ដល់​ពណ៌​សម្បុរ​ ​នៃ​គោ​នោះ​ឡើយ​ ​យ៉ាងណាមិញ​ ​បុគ្គល​ល្អ​ ​កើត​ក្នុង​ត្រកូល​ណាមួយ​ ​ទោះជា​ក្សត្រិយ៍​ក្ដី​ ​ព្រាហ្មណ៍​ក្ដី​ ​វេស្សៈ​ក្ដី​ ​សុទ្ទៈ​ក្ដី​ ​ចណ្ឌាល​ក្ដី​ ​បុ​ក្កុ​សៈ​ក្ដី​ ​ដែល​បាន​ទូន្មាន​ចិត្ត​ ​ឲ្យ​ប្រាសចាក​កិលេស​ ​ស្ថិតនៅ​ក្នុង​ធម៌​ ​បរិបូណ៌​ដោយ​សីល​ ​និយាយ​ពាក្យសច្ចៈ​ ​មានចិត្ត​ប្រកបដោយ​ហិរិ​ ​លះ​ជាតិ​ ​និង​មរណៈ​ ​បរិបូណ៌​ដោយ​ព្រហ្មចារ្យ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​ប្រាសចាក​រាគៈ​ ​មាន​សោឡស​កិច្ច​ ​ធ្វើ​ស្រេចហើយ​ ​មិន​មាន​អាសវៈ​ ​ជា​អ្នក​ដល់​(​១​)​ ​ត្រើយ​ ​នៃ​ធម៌​ទាំងអស់​(​២​)​

​(​១​)​ ​សំដៅយក​ត្រើយ​ ​៦​ ​គឺ​ ​ត្រើយ​គឺ​អភិញ្ញា១​ ​បហា​នៈ១​ ​ឈាន១​ ​ភាវនា១​ ​សច្ឆិកិរិយា១​ ​សមាបត្តិ១​។​ ​(​២​)​ ​សំដៅយក​ខន្ធ៥​ ​អាយតនៈ១២​ ​ធាតុ១៨​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់