​មិន​ប្រកាន់​មាំ​ ​ប្រាសចាក​កំ​ដៅ​ ​គឺ​កិលេស​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ក្នុង​ខេត្ត​ ​ដែល​ប្រាសចាក​ធូលី​ ​មាន​រាគៈ​ ​ជាដើម​នោះ​ឯង​ ​ជា​ទាន​មានផល​ធំ​ទូលាយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ចំណែកខាង​ពួក​បុគ្គល​ពាល​ ​អប្ប​ប្រាជ្ញា​ ​មិនបាន​រៀនសូត្រ​ ​មិន​ស្គាល់​ ​(​បុញ្ញក្ខេត្ត​)​ ​រមែង​ឲ្យ​ទាន​ខាងក្រៅ​ ​(​ពុទ្ធសាសនា​)​ ​មិនដែល​ចូល​ទៅ​ជិត​ពួកសប្បុរស​។​ ​បើ​ពួក​បុគ្គល​ណា​ ​ចូល​ទៅ​ជិត​ពួកសប្បុរស​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​សន្មត​ថា​ ​ជា​អ្នកប្រាជ្ញ​ ​សទ្ធា​ជា​ឫសគល់​ ​របស់​ពួក​បុគ្គល​នោះ​ ​ស្ថិតនៅ​ក្នុង​ព្រះ​សុគត​ ​បុគ្គល​ទាំងនោះ​ ​រមែង​ទៅកាន់​ទេវលោក​ ​ឬក៏​កើត​ក្នុង​ត្រកូល​ ​(​មានត្រកូល​ក្សត្រិយ៍​ ​ជាដើម​)​ ​នា​លោក​នេះ​ ​ជាពួក​បណ្ឌិត​ ​សម្រេច​នូវ​ព្រះនិព្វាន​តាមលំដាប់​។​
ថយ | ទំព័រទី ១៥២ | បន្ទាប់