[​៦០​]​ ​គ្រានោះ​ឯង​ ​តិក​ណ្ណ​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​សេចក្ដីរីករាយ​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​គួរ​រីករាយ​ ​និង​ពាក្យ​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​តិក​ណ្ណ​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​និយាយ​សរសើរ​ព្រាហ្មណ៍​ទាំងឡាយ​ ​អ្នក​បាន​វិជ្ជា៣​ ​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ពួក​ព្រាហ្មណ៍​ ​បាន​វិជ្ជា៣យ៉ាងនេះ​ ​ពួក​ព្រាហ្មណ៍​បាន​វិជ្ជា៣​ ​ដូច្នេះ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ព្រាហ្មណ៍​អ្នក​បាន​វិជ្ជា៣ដោយ​ប្រការ​យ៉ាងណា​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រាហ្មណ៍​ក្នុង​លោក​នេះ​ ​ជា​ឧភតោសុជាត​ ​(​មាន​ជាតិ​ល្អ​ទាំងពីរ​ខាង​)​ ​គឺ​អំពី​មាតា​ផង​ ​អំពី​បិតា​ផង​ ​កើតអំពី​ផ្ទៃ​ ​ដ៏​បរិសុទ្ធ​ស្អាត​ ​ដែល​បុគ្គល​មិន​រង្កៀស​ ​មិន​តិះដៀល​ ​ដោយ​ពោល​អំពី​ជាតិ​បាន​ ​ដរាប​អំពី​ជួរ​ជីតា​ ​គំរប់​ ​៧​ ​ជា​អ្នក​រាយមន្ត​ ​ចេះចាំ​មន្ត​ ​ជា​អ្នក​ដល់ត្រើយ​ ​នៃ​ត្រៃវេទ​ ​ព្រមទាំង​គម្ពីរ​និ​ឃ​ណ្ឌុ​ ​និង​កេដុ​ភៈ​ ​ព្រមទាំង​អក្ខរប្បភេទ​ ​គឺ​សិក្ខា​ ​និង​និរុត្តិ​ ​មាន​គម្ពីរ​ឥតិ​ហា​សៈ​ ​ជា​គំរប់៥​ ​ជា​អ្នកចេះ​បទ​ ​និង​វេយ្យាករណ៍​
ថយ | ទំព័រទី ១៥៣ | បន្ទាប់