​ជា​អ្នក​មិន​ឱនថយ​ ​គឺ​ស្ទាត់ជំនាញ​ ​ក្នុង​លោកាយត​សាស្រ្ត​ ​និង​មហា​បុរិស​លក្ខណ​សាស្រ្ត​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ព្រាហ្មណ៍​ ​អ្នក​បាន​វិជ្ជា៣​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ព្រាហ្មណ៍​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ព្រាហ្មណ៍​ ​អ្នក​បាន​វិជ្ជា៣​ ​ដោយឡែក​ ​ឯ​វិជ្ជា៣​ ​ក្នុង​វិន័យ​របស់​អរិយៈ​ ​ដោយឡែក​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​វិជ្ជា៣​ ​ក្នុង​វិន័យ​របស់​អរិយៈ​ ​តើ​ដូចម្ដេច​ ​វិជ្ជា៣​ ​ក្នុង​វិន័យ​របស់​អរិយៈ​ ​យ៉ាងណា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​មេត្តា​សំដែងធម៌​យ៉ាងនោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ប្រុង​ស្ដាប់​ ​ប្រុង​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​តិក​ណ្ណ​ព្រាហ្មណ៍​ ​ទទួល​ស្ដាប់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ចូលកាន់​បឋមជ្ឈាន​ ​ប្រកបដោយ​វិត្ត​កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​ ​កើតអំពី​វិវេក​ ​សម្រេចសម្រាន្ត​នៅ​ ​ព្រោះ​ស្ងប់​វិតក្កៈ​ ​វិចារៈ​ ​ក៏​ចូល​ដល់​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើតមាន​ក្នុង​សន្តាន​នៃ​ខ្លួន​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​វិចារៈ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់