​មានតែ​បីតិ​ ​និង​សុខ​ ​កើតអំពី​សមាធិ​ ​សម្រេចសម្រាន្ត​នៅ​ ​ព្រោះ​ប្រាសចាក​បីតិ​ផង​ ​ជា​អ្នក​ព្រងើយ​កន្ដើយ​ ​មានសតិ​សម្បជញ្ញៈ​ផង​ ​ទទួល​សុខ​ដោយ​នាមកាយ​ផង​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​សរសើរ​បុគ្គល​ ​ដែល​បាន​តតិយជ្ឈាន​នោះ​ថា​ ​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​ ​មាន​កិរិយា​នៅជា​សុខ​ ​ដូច្នេះ​ ​ព្រោះ​តតិយជ្ឈាន​ណា​ ​ក៏​ចូលកាន់​តតិយជ្ឈាន​នោះ​ ​សម្រេចសម្រាន្ត​នៅ​ ​ព្រោះ​លះបង់​សុខ​ផង​ ​លះបង់​ទុក្ខ​ផង​ ​អស់​សោមនស្ស​ ​ទោមនស្ស​ ​ក្នុង​កាលមុន​ផង​ ​ក៏​ចូលកាន់​ចតុត្ថជ្ឈាន​ ​មាន​អារម្មណ៍​មិនជា​ទុក្ខ​ ​មិនជា​សុខ​ ​មានសតិ​ ​ដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា​ ​សម្រេចសម្រាន្ត​នៅ​។​ ​កាលបើ​ចិត្ត​ ​តាំង​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ស្អាត​ ​មិន​មាន​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្ត​មិន​ញាប់ញ័រ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​ភិក្ខុ​នោះ​ ​រឭក​ឃើញ​នូវ​ខន្ធ​ ​ដែល​សត្វ​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ ​ជាច្រើន​ប្រការ​ ​គឺ​រឭក​បាន១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​ ​៣ជាតិ​ខ្លះ​ ​៤ជាតិ​ខ្លះ​ ​៥ជាតិ​ខ្លះ​ ​១០ជាតិ​ខ្លះ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់