​២០ជាតិ​ខ្លះ​ ​៣០ជាតិ​ខ្លះ​ ​៤០ជាតិ​ខ្លះ​ ​៥០ជាតិ​ខ្លះ​ ​១០០ជាតិ​ខ្លះ​ ​១០០០ជាតិ​ខ្លះ​ ​១០០.០០០ជាតិ​ខ្លះ​ ​រឭក​អស់​សំ​វដ្ដ​កប្ប​ជាច្រើន​ ​វិវដ្ដ​កប្ប​ជាច្រើន​ ​សំ​វដ្ដ​វិវដ្ដ​កប្ប​ជាច្រើន​ក៏បាន​ ​ថា​ ​អាត្មាអញ​ ​បាន​កើត​ក្នុង​ភព​ឯណោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​នោះ​ ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​ក៏បាន​ទៅ​កើត​ ​ក្នុង​ភព​ឯណោះ​ ​ដែល​កើត​ក្នុង​ភព​នោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​អាត្មាអញ​នោះ​ ​លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​ក៏បាន​មក​កើត​ក្នុង​ភព​នេះ​ ​ភិក្ខុ​នោះ​ ​រឭក​បាន​នូវ​ខន្ធ​ ​ដែល​ខ្លួន​នៅ​ ​ក្នុង​កាលមុន​ ​ជាច្រើន​ប្រការ​ ​ព្រមទាំង​អាការៈ​ ​គឺ​សម្បុរ​ ​និង​អាហារ​ ​ជាដើម​ ​ព្រមទាំង​ឧទ្ទេស​ ​គឺ​ឈ្មោះ​ ​និង​គោត្រ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​នេះ​ជា​វិជ្ជា​ទី១​ ​ដែល​ភិក្ខុ​នោះ​បានសម្រេច​ហើយ​ ​អវិជ្ជា​ក៏​បាត់​ទៅ​ ​វិជ្ជា​ក៏​កើតឡើង​ ​ងងឹត​បាត់​ទៅ​ ​ពន្លឺ​ក៏​កើតឡើង​ ​(​ជា​ផល​)​ ​សមគួរ​ដល់​ភិក្ខុ​មិន​មាន​សេចក្ដីប្រមាទ​ ​មាន​សេចក្ដីព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​រក​ព្រះនិព្វាន​។​
ថយ | ទំព័រទី ១៥៦ | បន្ទាប់