​កាលបើ​ចិត្ត​តាំង​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ស្អាត​ ​មិន​មាន​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្ត​មិន​ញាប់ញ័រ​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​សត្តា​នំ​ ​ចុតូ​ប​បាត​ញ្ញាណ​ ​ភិក្ខុ​នោះ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា​ ​រមែង​ឃើញ​ពួក​សត្វ​ ​ដែល​កំពុង​ច្យុត​ ​ដែល​កំពុង​កើត​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ថោកទាប​ ​ឧត្តម​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​ដែល​ប្រព្រឹត្តទៅ​ ​តាមកម្ម​របស់​ខ្លួន​ថា​ ​អើហ្ន៎​ ​ពួក​សត្វ​នេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​អ្នក​តិះដៀល​ព្រះ​អរិយៈ​ទាំងឡាយ​ ​ជា​មិច្ឆាទិដ្ឋិ​ ​ប្រកាន់​អំពើ​មិច្ឆាទិដ្ឋិ​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​អើហ្ន៎​ ​ឯ​ពួក​សត្វ​ទាំងអម្បាល​នេះ​ ​បាន​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​មិន​តិះដៀល​ព្រះ​អរិយៈ​ទាំងឡាយ​ ​ជា​សម្មាទិដ្ឋិ​ ​ប្រកាន់​អំពី​ជា​សម្មាទិដ្ឋិ​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​ភិក្ខុ​នោះ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​
ថយ | ទំព័រទី ១៥៧ | បន្ទាប់