​រមែង​ឃើញ​ពួក​សត្វ​ ​ដែល​ច្យុត​ ​ដែល​កើត​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ពួក​សត្វ​ថោកទាប​ ​ឧត្ដម​ ​មាន​សម្បុរ​ល្អ​ ​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​គតិ​អាក្រក់​ ​ដែល​ប្រព្រឹត្តទៅ​ ​តាមកម្ម​របស់​ខ្លួន​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​នេះ​ជា​វិជ្ជា​ទី២​ ​ដែល​ភិក្ខុ​នោះ​ ​បានសម្រេច​ហើយ​ ​អវិជ្ជា​បាត់​ទៅ​ ​វិជ្ជា​ក៏​កើតឡើង​ ​ងងឹត​បាត់​ទៅ​ ​ពន្លឺ​ក៏​កើតឡើង​ ​(​ជា​ផល​)​ ​សមគួរ​ដល់​ភិក្ខុ​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​រក​ព្រះនិព្វាន​។​ ​កាលបើ​ចិត្ត​ ​តាំង​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្ត​មិន​ញាប់ញ័រ​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​អា​សវ​ក្ខ​យញ្ញា​ណ​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​សេចក្ដី​រលត់ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​នាំឲ្យ​បាន​ដល់​នូវ​សេចក្ដី​រលត់ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អាសវៈ​ទាំងឡាយ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​អាសវៈ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​សេចក្ដី​រលត់​អាសវៈ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​នាំឲ្យ​ដល់​នូវ​សេចក្ដី​រលត់​អាសវៈ​។​ ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់