​កាល​ភិក្ខុ​នោះ​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​កាមាសវៈ​​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​ភវាសវៈ​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​អវិជ្ជា​សវៈ​ផង​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​ញាណ​ក៏​កើតឡើង​ថា​ ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​ស្រេចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​នេះ​ជា​វិជ្ជា​ទី៣​ ​ដែល​ភិក្ខុ​នោះ​ ​បានសម្រេច​ហើយ​ ​អវិជ្ជា​បាត់​ទៅ​ ​វិជ្ជា​ក៏​កើតឡើង​ ​ងងឹត​បាត់​ទៅ​ ​ពន្លឺ​ក៏​កើតឡើង​ ​(​ជា​ផល​)​ ​សមគួរ​ដល់​ភិក្ខុ​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​រក​ព្រះនិព្វាន​។​ ​
​ចិត្ត​របស់​បុគ្គល​ណា​ ​មាន​សីល​មិន​ខ្ពស់​ទាប​ ​មាន​ប្រាជ្ញា​ចាស់​ក្លា​ ​អ្នក​ដុត​កំ​ដៅ​កិលេស​ ​ជា​ចិត្ត​ដ៏​ស្ទាត់​ ​មាន​អារម្មណ៍​តែមួយ​ ​តាំង​ខ្ជាប់ខ្ជួន​ ​(​ដោយ​អារម្មណ៍​)​ ​ពួក​អ្នកប្រាជ្ញ​ ​ហៅ​បុគ្គល​នោះ​ ​ថា​ជា​អ្នក​បន្ទោបង់​ ​នូវ​ងងឹត​ ​ជា​អ្នកប្រាជ្ញ​បាន​វិជ្ជា​ ​៣​ ​លះបង់​មច្ចុ​ ​ជា​ប្រយោជន៍​ដល់​ទេវតា​ ​និង​មនុស្ស​ ​លះបង់​នូវ​បាបធម៌​ទាំងអស់​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​៣​ ​មាន​កិរិយា​ ​នៅ​ដោយ​សេចក្ដី​មិន​ភាន់ច្រឡំ​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់