ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី៣ ដែលភិក្ខុគួររលឹក រហូតដល់អស់ជីវិត។ ម្នាលភិក្ខុទាំងឡាយ ហេតុ៣ យ៉ាងនេះឯង ដែលភិក្ខុគួរតែរលឹកចាំបាន រហូតដល់អស់ជីវិត។
[១៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ ពួកនេះ មានប្រាកដក្នុងលោក។ បុគ្គល ៣ ពួក តើដូចម្ដេច។ គឺបុគ្គលមិនមានសេចក្ដីប្រាថ្នា ១ មានសេចក្ដីប្រាថ្នា ១ ប្រាសចាកសេចក្ដីប្រាថ្នា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានសេចក្ដីប្រាថ្នា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកកើតក្នុងត្រកូលទាប គឺត្រកូលចណ្ឌាល ត្រកូលអ្នកត្បាញផែង ត្រកូលអ្នកនេសាទ ត្រកូលអ្នកធ្វើរថ ត្រកូលអ្នកចោលសម្រាម ឬត្រកូលអ្នកកំសត់ ដែលមានបាយ និងទឹក និងភោជនតិច ប្រព្រឹត្ត ចិញ្ចិមជីវិតលំបាក ជាត្រកូល ដែលរកអាហារសម្រាប់បរិភោគនិងសំពត់សម្រាប់ស្លៀកដណ្ដប់បានដោយលំបាក។ បុគ្គលនោះសោត មានសម្បុរអាក្រក់ អ្នកផងមិនចង់ពិតពិលរមិលមើល ជាមនុស្សតឿ មានជម្ងឺច្រើនខ្វាក់ម្ខាង ក្ងែង ខ្ចក ឬមានអវយវៈម្ខាងពិការ ជាអ្នកមិនបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក លំនៅ និងគ្រឿងប្រទីប។