​ចាក់ធ្លុះ​នូវ​សច្ចៈ​ ​ទាំង៤​ ​ទ្រទ្រង់នូវ​សរីរៈ​ ​មាន​ក្នុង​ទីបំផុត​ ​ពួក​ទេវតា​ ​និង​មនុស្ស​ ​តែង​នមស្ការ​ព្រះ​គោតម​នោះ​។​ ​បុគ្គល​ណា​ដឹង​នូវ​បុព្វេ​និវាស​ ​ឃើញ​នូវ​សួគ៌​ ​និង​អបាយ​ ​មួយទៀត​ ​ជា​ខីណាសវ​មុនិ​ ​ដល់​នូវ​ការ​អស់​ទៅ​នៃជា​តិ​ដឹង​ហើយ​ ​បានសម្រេច​សម្រាន្ត​នៅ​ ​ដោយ​ទីបំផុត​ ​នៃ​កិច្ច​ ​បាន​វិជ្ជា៣​ ​ដោយ​វិជ្ជា៣នុ៎ះ​ ​តថាគត​ ​ហៅ​បុគ្គល​អ្នក​បាន​វិជ្ជា៣នោះ​ ​ថា​ជា​ព្រាហ្មណ៍​ ​មិនមែន​ហៅ​បុគ្គល​ដទៃ​ ​តាម​ពាក្យ​ដែលគេ​ធ្លាប់​ហៅ​ឡើយ​។​ ​

 ម្នាល​ព្រាហ្មណ៍​ ​វិជ្ជា៣​ ​ក្នុង​វិន័យ​របស់​អរិយៈ​ ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​វិជ្ជា៣​ ​របស់​ព្រាហ្មណ៍​ទាំងឡាយ​ ​ដោយឡែក​ ​វិជ្ជា៣​ ​ក្នុង​វិន័យ​របស់​អរិយៈ​ ​ដោយឡែក​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​តែថា​ ​វិជ្ជា៣​ ​របស់​ព្រាហ្មណ៍​ទាំងឡាយ​ ​មិនដល់​នូវ​ចំណែក​ ​ទី១៦​ ​ៗ​ ​ដង​ ​នៃ​វិជ្ជា​ ​៣​ ​ក្នុង​វិន័យ​របស់​អរិយៈ​នេះ​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​។​ ​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​ ​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ ​ជា​ឧបាសក​ ​អ្នក​ដល់​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​ ​ជាដើម​ទៅ​។​ ​
ថយ | ទំព័រទី ១៦០ | បន្ទាប់