[​៦១​]​ ​គ្រានោះ​ឯង​ ​ជានុ​ស្សោ​ណី​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បេ​។​ ​លុះ​ជានុ​ស្សោ​ណី​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​គ្រឿងបូជា​ក្ដី​ ​មតកភត្ត​ ​ដែល​ឲ្យ​ដោយ​សទ្ធា​ក្ដី​ ​អាហារ​ជា​សំរាប់​ ​ដែល​គប្បី​ឲ្យ​ ​ដល់​បុគ្គល​ដទៃ​ក្ដី​ ​ទេយ្យធម៌​ ​គឺ​វត្ថុ​ក្រៅពីនោះ​ក្ដី​ ​របស់​បុគ្គល​ណា​ ​បុគ្គល​នោះ​ ​គួរឲ្យ​ទាន​ ​ចំពោះ​ព្រាហ្មណ៍​ទាំងឡាយ​ ​អ្នក​បាន​វិជ្ជា៣ដែរ​ឬទេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ព្រាហ្មណ៍​អ្នកមាន​វិជ្ជា៣​ ​ដោយ​ប្រការ​យ៉ាងណា​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រាហ្មណ៍​ក្នុង​លោក​នេះ​ ​ជា​ឧភតោសុជាត​ ​(​មាន​ជាតិ​ល្អ​ទាំងពីរ​ខាង​)​ ​គឺ​ខាង​មាតា​ ​និង​ខាង​បិតា​ ​កើតអំពី​គភ៌​ ​ដ៏​បរិសុទ្ធ​ ​មិន​មាន​បុគ្គល​រង្កៀស​ ​មិន​មាន​គេ​តិះដៀល​ ​ដោយ​ពោល​អំពី​ជាតិ​កំណើត​បាន​ ​ដរាប​អំពី​ជួរ​ ​នៃ​ជីតា​ ​គំរប់៧​ ​ស្វាធ្យាយ​ ​ទ្រទ្រង់នូវ​មន្ត​ ​ដល់ត្រើយ​ ​នៃ​ត្រៃវេទ​ ​ព្រមទាំង​គម្ពីរ​និ​ឃ​ណ្ខុ​ ​និង​កេដុ​ភៈ​ ​ព្រមទាំង​អក្ខរប្បភេទ​ ​គឺ​សិក្ខា​ ​និង​និរុត្តិ​ ​ដែល​មាន​គម្ពីរ​ឈ្មោះ​ ​ឥតិ​ហា​សៈ​ ​ជា​គំរប់៥​ ​ជា​អ្នកចេះ​បទ​ ​និង​វេយ្យាករណ៍​ ​ជា​អ្នកស្ទាត់ជំនាញ​ ​ក្នុង​លោកាយត​សាស្រ្ត​ ​និង​មហាបុរិសលក្ខណៈ​។​
ថយ | ទំព័រទី ១៦១ | បន្ទាប់