​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ព្រាហ្មណ៍​អ្នក​បាន​វិជ្ជា៣​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ព្រាហ្មណ៍​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ព្រាហ្មណ៍​ ​អ្នក​បាន​វិជ្ជា៣​ ​ដោយឡែក​ ​ឯ​វិជ្ជា៣​ ​ក្នុង​វិន័យ​របស់​អរិយៈ​ ​ដោយឡែក​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​វិជ្ជា៣​ ​ក្នុង​វិន័យ​របស់​អរិយៈ​ ​តើ​ដូចម្ដេច​ ​វិជ្ជា៣​ ​ក្នុង​វិន័យ​របស់​អរិយៈ​យ៉ាងណា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​មេត្តាប្រោស​សំដែងធម៌​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនោះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ប្រុង​ស្ដាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ជានុ​ស្សោ​ណី​ព្រាហ្មណ៍​ ​ទទួល​ស្ដាប់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​។​ ​បេ​។​ ​ក៏​ចូល​ចតុត្ថជ្ឈាន​។​ ​កាលបើ​ចិត្ត​ ​តាំង​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ស្អាត​ ​ឥតមាន​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​ ​ភិក្ខុ​នោះ​ ​រឭក​ឃើញ​ ​នូវ​បុព្វេ​និវាស​ច្រើនប្រការ​។​ ​បេ​។​ ​
ថយ | ទំព័រទី ១៦២ | បន្ទាប់