​នេះ​ជា​វិជ្ជា​ទី១​ ​ដែល​ភិក្ខុ​នោះ​ ​បាន​សំរេច​ហើយ​ ​អវិជ្ជា​បាត់​ទៅ​ ​វិជ្ជា​ក៏​កើតឡើង​ ​ងងឹត​បាត់​ទៅ​ ​ពន្លឺ​ក៏​កើតឡើង​ ​(​ជា​ផល​)​ ​សមគួរ​ដល់​ភិក្ខុ​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​រក​ព្រះនិព្វាន​។​ ​កាលបើ​ចិត្ត​ ​តាំង​ខ្ជាប់​ ​បរិសុទ្ធ​ស្អាត​ ​ឥតមាន​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ ​សត្តា​នំ​ ​ចុតូ​ប​បាត​ញ្ញាណ​ ​ភិក្ខុ​នោះ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា​ ​ឃើញ​ពួក​សត្វ​។​ ​បេ​។​ ​នេះ​ ​ជា​វិជ្ជា​ទី២​ ​ដែល​ភិក្ខុ​នោះ​ ​បានសម្រេច​ហើយ​ ​អវិជ្ជា​បាត់​ទៅ​ ​វិជ្ជា​ក៏​កើតឡើង​ ​ងងឹត​បាត់​ទៅ​ ​ពន្លឺ​ក៏​កើតឡើង​ ​(​ជា​ផល​)​ ​សមគួរ​ដល់​ភិក្ខុ​អ្នក​មិន​មាន​សេចក្ដីប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​រក​ព្រះនិព្វាន​។​ ​កាលបើ​ចិត្ត​ ​តាំង​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ស្អាត​ ​ឥតមាន​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​អា​សវ​ក្ខ​យញ្ញា​ណ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់