​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​។​ ​បេ​។​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​នាំឲ្យ​ដល់​សេចក្ដី​រលត់ទុក្ខ​។​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​ទាំងអស់​នេះ​ ​ជា​អាសវៈ​។​ ​បេ​។​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​នាំឲ្យ​បាន​ដល់​សេចក្ដី​រលត់​អាសវៈ​។​ ​កាល​ភិក្ខុ​នោះ​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ចិត្ត​ក៏​រួច​ស្រឡះ​ ​ចាក​កាមាសវៈ​ផង​ ​ចិត្ត​ក៏​រួច​ស្រឡះ​ ​ចាក​ភវាសវៈ​ផង​ ​ចិត្ត​ក៏​រួច​ស្រឡះ​ ​ចាក​អវិជ្ជា​សវៈ​ផង​ ​កាល​ចិត្ត​រួច​ស្រឡះ​ហើយ​ ​ញាណ​កើតឡើង​ថា​ ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​ស្រេចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​ ​នេះ​ជា​វិជ្ជា​ទី៣​ ​ដែល​ភិក្ខុ​នោះ​ ​បានសម្រេច​ហើយ​ ​អវិជ្ជា​បាត់​ទៅ​ ​វិជ្ជា​ក៏​កើតឡើង​ ​ងងឹត​បាត់​ទៅ​ ​ពន្លឺ​ក៏​កើតឡើង​ ​(​ជា​ផល​)​ ​សមគួរ​ដល់​ភិក្ខុ​អ្នក​មិន​មាន​សេចក្ដីប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​រក​ព្រះនិព្វាន​។​
ថយ | ទំព័រទី ១៦៤ | បន្ទាប់