សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមទៅ។
[៦២] គ្រានោះឯង សង្គារវព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសង្គារវព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន យើងទាំងឡាយ ឈ្មោះថាជាព្រាហ្មណ៍ បូជានូវយញ្ញខ្លួនឯងខ្លះ ប្រើគេឲ្យបូជាខ្លះ បពិត្រព្រះគោតមដ៏ចំរើន ក្នុងដំណើរនោះ ព្រាហ្មណ៍ណា បូជាយញ្ញ ដោយខ្លួនឯងផង ព្រាហ្មណ៍ណា ប្រើគេឲ្យបូជាផង ព្រាហ្មណ៍ទាំងអស់នោះ ឈ្មោះថា ប្រតិបត្តិ នូវសេចក្ដីប្រតិប័ទ ជាហេតុឲ្យកើតបុណ្យ ដែលប្រព្រឹត្តទៅ ក្នុងសរីរៈដ៏ច្រើន ព្រោះហេតុតែការបូជានេះ បពិត្រព្រះគោតមដ៏ចំរើន ចំណែកខាងបុគ្គលណា ចេញចាកត្រកូលណាក្ដី ចេញចាកផ្ទះណាក្ដី ហើយបួសក្នុងសំណាក់បុគ្គលមិនមានផ្ទះ ក៏ទូន្មានចំពោះខ្លួនមួយៗ រម្ងាប់ចំពោះខ្លួនមួយៗ រំលត់ទុក្ខ ចំពោះខ្លួនមួយៗ បុញ្ញប្បដិបទានេះ ប្រពឹត្តទៅក្នុងសរីរៈតែមួយ រមែងមានដល់បុគ្គលនោះ យ៉ាងនេះ