ការប្រមាណនៃសត្វទាំងឡាយនោះ មានរយដ៏ច្រើនផង មានពាន់ដ៏ច្រើនផង មានសែនដ៏ច្រើនផង ម្នាលព្រាហ្មណ៍ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច កាលបើហេតុមានយ៉ាងនេះ បុញ្ញប្បដិបទានេះ ឈ្មោះថា ប្រព្រឹត្តទៅ ក្នុងសរីរៈតែមួយ ឬប្រព្រឹត្តទៅ ក្នុងសរីរៈដ៏ច្រើន ព្រោះហេតុតែបព្វជ្ជា ដោយប្រការដូច្នេះ។ បពិត្រព្រះគោតមដ៏ចំរើន កាលបើហេតុមានយ៉ាងនេះ បុញ្ញប្បដិបទានេះ ឈ្មោះថា ប្រពឹត្តទៅ ក្នុងសរីរៈដ៏ច្រើន ព្រោះហេតុតែបព្វជ្ជានេះ ដូច្នេះ។ កាលបើព្រាហ្មណ៍និយាយ យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ បាននិយាយនឹងសង្គារវព្រាហ្មណ៍ ដូច្នេះថា ម្នាលព្រាហ្មណ៍ បណ្ដាបដិបទា ទាំង២នេះ អ្នកគាប់ចិត្តបដិបទាណា ថាមានសេចក្ដីត្រូវការតិចផង មានការរៀបចំតិចផង មានផលច្រើនផង មានអានិសង្សច្រើនផង។ កាលបើព្រះអានន្ទ និយាយយ៉ាងនេះហើយ សង្គារវព្រាហ្មណ៍ បាននិយាយនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បុគ្គលដូចជាព្រះគោតមដ៏ចំរើន និងព្រះអានន្ទដ៏ចំរើនទាំងនេះ ខ្ញុំត្រូវបូជា ខ្ញុំត្រូវសរសើរ។ ព្រះអានន្ទដ៏មានអាយុ បាននិយាយនឹងសង្គារវព្រាហ្មណ៍ ជាគំរប់២ដង ដូច្នេះថា