ប៉ុន្តែថា កំណត់ដឹងចិត្ត ដោយចិត្តនៃបុគ្គល ដែលចូលសមាធិ មិនមានវិតក្កៈ មិនមានវិចារៈថា មនោសង្ខារទាំងឡាយ របស់បុគ្គលដ៏ចំរើននេះ តាំងទុកហើយយ៉ាងណា បុគ្គលដ៏ចំរើន នឹងត្រិះរិះនូវវិតក្កៈ ឈ្មោះឯណោះ អំពីលំដាប់នៃចិត្តនេះ។ បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់។ ម្នាលព្រាហ្មណ៍ នេះហៅថា អាទេសនាបាដិហារ្យ។ ម្នាលព្រាហ្មណ៍ ចុះអនុសាសនីបាដិហារ្យ តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រៀនប្រដៅយ៉ាងនេះថា អ្នកទាំងឡាយ ត្រូវត្រិះរិះយ៉ាងនេះ កុំត្រិះរិះយ៉ាងនេះឡើយ ចូរធ្វើទុកក្នុងចិត្ត យ៉ាងនេះ កុំធ្វើទុកក្នុងចិត្ត យ៉ាងនេះឡើយ ចូរលះបង់ នូវអំពើនេះចេញ ចូរឱបក្រសោប នូវអំពើនេះចុះ។ ម្នាលព្រាហ្មណ៍ នេះហៅថា អនុសាសនីបាដិហារ្យ។ ម្នាលព្រាហ្មណ៍ បាដិហារ្យ មាន៣ប្រការនេះឯង។ ម្នាលព្រាហ្មណ៍ បណ្ដាបាដិហារ្យ ទាំង៣នេះ អ្នកគាប់ចិត្តបាដិហារ្យណា ថា ល្អផង ឧត្ដមផង។ បពិត្រព្រះគោតមដ៏ចំរើន បណ្ដាបាដិហារ្យទាំងនោះ បាដិហារ្យ ដែលបុគ្គលពួកខ្លះ ក្នុងលោកនេះ បានសម្រេចឫទ្ធិច្រើនប្រការ។ បេ។ ធ្វើអំណោច ឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោក