មនោសង្ខារទាំងឡាយ របស់បុគ្គលដ៏ចំរើននេះ តាំងទុកយ៉ាងណា បុគ្គលដ៏ចំរើន នឹងត្រិះរិះនូវវិតក្កៈ ឈ្មោះឯណោះ តាមលំដាប់នៃចិត្តនេះ។ បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់ បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យនេះ បុគ្គលណា បានធ្វើបាដិហារ្យនោះ បុគ្គលនោះឯង បាននូវបាដិហារ្យនោះ បុគ្គលណា ធ្វើបាដិហារ្យនោះ បាដិហារ្យនោះ រមែងមានដល់បុគ្គលនោះឯង។ បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យនេះ ប្រាកដដល់ខ្ញុំព្រះអង្គ បីដូចរូបភាព ប្រកបដោយកលមាយា។ បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យណា ដែលបុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រៀនប្រដៅ យ៉ាងនេះថា អ្នកទាំងឡាយ ចូរត្រិះរិះយ៉ាងនេះ កុំត្រិះរិះយ៉ាងនេះឡើយ ចូរធ្វើទុកក្នុងចិត្ត យ៉ាងនេះ កុំធ្វើទុកក្នុងចិត្តយ៉ាងនេះឡើយ ចូរលះបង់អំពើនេះចេញ ចូរប្រកបអំពើនេះវិញ។ បពិត្រព្រះគោតមដ៏ចំរើន បណ្ដាបាដិហារ្យ ទាំង៣នេះ ខ្ញុំព្រះអង្គ គាប់ចិត្តបាដិហារ្យនេះ ល្អផង ឧត្ដមផង។ បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ ពាក្យដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែងហើយនេះ ថាជាសុភាសិត