យើងខ្ញុំចាំទុកនូវព្រះគោតមដ៏ចំរើន ដែលប្រកបដោយបាដិហារ្យ ទាំង៣នេះ ព្រោះព្រះគោតមដ៏ចំរើន បានសម្រេចឫទ្ធិច្រើនប្រការ។ បេ។ ប្រើអំណាច ឲ្យប្រពឹ្រត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោក ព្រោះព្រះគោតមដ៏ចំរើន កំណត់ដឹង នូវចិត្តដោយចិត្ត របស់បុគ្គល អ្នកបានសមាធិ ឥតមានវិតក្កៈ ឥតមានវិចារៈថា មនោសង្ខារទាំងឡាយ ដែលបុគ្គលដ៏ចំរើននេះ ដំកល់ទុក បុគ្គលដ៏ចំរើននេះ នឹងត្រិះរិះ នូវវិតក្កៈឈ្មោះឯណោះ ក្នុងលំដាប់នៃចិត្តនេះ ដ្បិតព្រះគោតមដ៏ចំរើន ប្រៀនប្រដៅ យ៉ាងនេះថា អ្នកទាំងឡាយ ចូរត្រិះរិះយ៉ាងនេះ កុំត្រិះរិះយ៉ាងនេះឡើយ ចូរធ្វើទុកក្នុងចិត្ត យ៉ាងនេះ កុំធ្វើទុកក្នុងចិត្តយ៉ាងនេះឡើយ ចូរលះបង់អំពើនេះចេញ ចូរប្រកបអំពើនេះចុះ។ ម្នាលព្រាហ្មណ៍ វាចាអែបនែប ដែលអ្នកពោលហើយ ប៉ះត្រូវតថាគតដោយពិត មានតែតថាគត នឹងសំដែងដល់អ្នក ម្នាលព្រាហ្មណ៍ ព្រោះតថាគត បានសម្រេចឫទ្ធិច្រើនប្រការ។ បេ។ ប្រើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោក