ម្នាលព្រាហ្មណ៍ ព្រោះតថាគត កំណត់ដឹង នូវចិត្តដោយចិត្ត របស់បុគ្គលអ្នកបានសមាធិ ឥតមានវិតក្កៈ ឥតមានវិចារៈថា មនោសង្ខារទាំងឡាយ ដែលបុគ្គលដ៏ចំរើននេះ បានដំកល់ទុក បុគ្គលដ៏ចំរើននេះ នឹងត្រិះរិះ នូវវិតក្កៈឈ្មោះឯណោះ ក្នុងលំដាប់នៃចិត្តនេះ ម្នាលព្រាហ្មណ៍ ព្រោះតថាគត ប្រៀនប្រដៅ យ៉ាងនេះថា អ្នកទាំងឡាយ ចូរត្រិះរិះយ៉ាងនេះ កុំត្រិះរិះយ៉ាងនេះឡើយ ចូរធ្វើទុកក្នុងចិត្ត យ៉ាងនេះ កុំធ្វើទុកក្នុងចិត្តយ៉ាងនេះឡើយ ចូរលះបង់អំពើនេះចេញ ចូរប្រកបអំពើនេះវិញ។ បពិត្រព្រះគោតមដ៏ចំរើន ចុះភិក្ខុអង្គណាមួយដទៃទៀត ដែលប្រកបដោយបាដិហារ្យ ទាំង៣ នេះ លើកលែងតែព្រះគោតមដ៏ចំរើនចេញ មានដែលឬ។ ម្នាលព្រាហ្មណ៍ មិនមានត្រឹមមួយរយ មិនមានត្រឹម២រយ មិនមានត្រឹម៣រយ មិនមានត្រឹម៤រយ មិនមានត្រឹមតែ៥រយទេ ដែលពិតនោះ ពួកភិក្ខុ ដែលប្រកបដោយបាដិហារ្យ ទាំង៣នេះ មានច្រើនណាស់។ បពិត្រព្រះគោតមដ៏ចំរើន ចុះឥឡូវនេះ ពួកភិក្ខុទាំងនោះ នៅក្នុងទីណា។ ម្នាលព្រាហ្មណ៍ នៅក្នុងពួកភិក្ខុនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចជាគេផ្ងា របស់ដែលផ្កាប់