​កាលណា​ហ្ន៎​ ​ពួក​ក្សត្រិយ៍​ ​នឹង​អភិសេក​អញ​ ​ដោយ​ខ​ត្តិ​យា​ភិសេក​ផង​។​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​សេចក្ដី​ប៉ុនប៉ង​ ​ក្នុង​រាជាភិសេក​ណា​ ​របស់​ព្រះរាជា​ ​ដែល​មិនទាន់​អភិសេក​ ​ក្នុង​កាលមុន​នោះ​ ​សេចក្ដី​ប៉ុនប៉ង​ ​ក្នុង​រាជាភិសេក​ ​របស់​ព្រះរាជា​អង្គ​នោះ​ៗ​ ​បាន​ស្កប់​ព្រះរាជហឫទ័យ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​ប្រាសចាក​សេចក្ដីប្រាថ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល៣ពួក​នេះឯង​ ​មាន​ប្រាកដ​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល៣ពួក​ ​មាន​ប្រាកដ​ក្នុង​ពួក​ភិក្ខុ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បុគ្គល៣ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​មិន​មាន​សេចក្ដីប្រាថ្នា​ ​១​ ​មាន​សេចក្ដីប្រាថ្នា​ ​១​ ​ប្រាសចាក​សេចក្ដីប្រាថ្នា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​មាន​សេចក្ដីប្រាថ្នា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ទ្រុស្តសីល​ ​មានធម៌​អាក្រក់​ ​មានអំពើ​មិនល្អ​ ​មានមារយាទ​គួរឲ្យ​អ្នកផង​រង្កៀស​ ​ជា​អ្នក​បិទបាំង​បាបកម្ម​ទុក​ ​មិនមែន​ជា​សមណៈ​ ​តែ​ប្ដេជ្ញា​ខ្លួន​ថា​ ​ជា​សមណៈ​ ​មិន​ប្រព្រឹត្ត​ព្រហ្មចារ្យ​ ​តែ​ប្ដេជ្ញា​ខ្លួន​ថា​ ​ជា​អ្នក​ប្រព្រឹត្ត​ព្រហ្មចារ្យ​ ​ជា​អ្នក​ស្អុយ​ខាងក្នុង​ ​មានចិត្ត​ទទឹក​ដោយ​រាគៈ​ ​មាន​ជាតិ​ដ៏​ជ្រោកជ្រាក​។​ ​
ថយ | ទំព័រទី ១៨ | បន្ទាប់