​នឹង​ប្រព្រឹត្ត​បិ​សុ​ណា​វាចា​ ​ព្រោះហេតុតែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ ​នឹង​ប្រព្រឹត្ត​ផរុសវាចា​ ​ព្រោះហេតុតែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ ​នឹង​ប្រព្រឹត្ត​សម្ជ​ប្ប​លា​បៈ​ ​ព្រោះហេតុតែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ ​នឹងជា​អ្នក​ច្រើន​ដោយ​អភិជ្ឈា​ ​ព្រោះហេតុតែ​អំពើ​ ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ ​នឹង​មានចិត្ត​ព្យាបាទ​ ​ព្រោះហេតុតែ​អំពើ​ ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ ​នឹងជា​មិច្ឆាទិដ្ឋិ​ ​ព្រោះហេតុតែ​អំពើ​ ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីប្រាថ្នា​ ​ឬ​សេចក្ដីព្យាយាម​ថា​ ​កិច្ច​នេះ​ ​គួរ​ធ្វើ​ក្ដី​ ​កិច្ច​នេះ​ ​មិន​គួរ​ធ្វើ​ក្ដី​ ​មិន​សម្រេច​ដល់​ពួក​បុគ្គល​ ​ដែល​ប្រកាន់​នូវ​អំពើ​ ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ថា​ ​មាន​សារៈ​ទេ​។​ ​កាលបើ​កិច្ច​ ​ដែល​គួរ​ធ្វើ​ ​និង​មិន​គួរ​ធ្វើ​ ​មិន​ប្រាកដ​ដោយពិត​ ​ដោយ​មាំមួន​ហើយ​ ​សមណ​វាទ​ ​ដែល​ប្រកបដោយ​ហេតុ​ ​ចំពោះខ្លួន​ ​ក៏​មិន​សម្រេច​ ​ដល់​ពួក​បុគ្គល​ ​ដែល​ភាន់ភាំង​សតិ​ ​និង​មិន​មានការ​រក្សា​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជា​វាទៈ​ ​របស់​តថាគត​ ​ប្រកបដោយ​ហេតុ​ទី១​ ​ជា​ធម៌​សង្កត់សង្កិន​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ដែល​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​មាន​វាទៈ​យ៉ាងនេះ​ ​
ថយ | ទំព័រទី ១៨១ | បន្ទាប់