​កាលបើ​កិច្ច​គួរ​ធ្វើ​ ​និង​មិន​គួរ​ធ្វើ​ ​មិន​ប្រាកដ​ដោយពិត​ ​ដោយ​មាំមួន​ទេ​ ​សមណ​វាទ​ ​ដែល​ប្រកបដោយ​ហេតុ​ចំពោះខ្លួន​ ​ក៏​មិន​សម្រេច​ដល់​បុគ្គល​ ​ដែល​ភ្លេច​សតិ​ ​និង​មិន​មានការ​រក្សា​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជា​វាទៈ​ ​របស់​តថាគត​ ​ប្រកបដោយ​ហេតុ​ទី២​ ​ជា​ធម៌​សង្កត់សង្កិន​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ដែល​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​ព្រាហ្មណ៍​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បុរស​បុគ្គល​នេះ​ ​ទទួល​នូវ​អារម្មណ៍​ណាមួយ​ ​ជា​សុខ​ឬ​ជា​ទុក្ខ​ ​ឬមិន​មែន​ទុក្ខ​ ​មិនមែន​សុខ​ ​អារម្មណ៍​ទាំងអស់​នោះ​ ​(​ដែល​បុគ្គល​បាន​ទទួល​ហើយ​ ​)​ ​ព្រោះ​មិន​មានហេតុ​ ​មិន​មាន​បច្ច័យ​ ​តថាគត​ ​ក៏បាន​ចូល​ទៅ​រក​ពួក​មណព្រាហ្មណ៍​ទាំងនោះ​ ​ហើយ​ពោល​លយ៉ា​ងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ឮថា​ ​អ្នក​ទាំងឡាយ​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​បុរស​បុគ្គល​នេះ​ ​ទទួល​នូវ​អារម្មណ៍​ណាមួយ​ ​ជា​សុខ​ ​ឬ​ជា​ទុក្ខ​ ​ឬ​ ​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ ​អារម្មណ៍​ទាំងអស់​នោះ​ ​(​ដែល​បុគ្គល​បាន​ទទួល​ហើយ​)​ ​ព្រោះ​មិន​មានហេតុ​ ​មិន​មាន​បច្ច័យ​ ​ពិត​ឬ​។​ ​បើ​តថាគត​សួរ​ ​យ៉ាងនេះ​ហើយ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ប្ដេជ្ញា​ព្រម​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​
ថយ | ទំព័រទី ១៨៣ | បន្ទាប់