ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងមកហើយនេះ ពួកសមណព្រហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងមកហើយ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះធាតុ៦ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះ ផស្សាយតនៈ៦ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបានធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន។ ម្នាលភិក្ខុទាំង ឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះ មនោបវិចារ ១៨ ពួកសមណ ព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះអរិយសច្ច ៤