ជញ្ជក់នូវរស ដោយអណ្ដាត... ពាល់ត្រូវនូវផោដ្ធព្វ ដោយកាយ... ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ពិចារណា នូវធម្មារម្មណ៍ ដែលជាទីតាំង នៃសោមនស្ស ពិចារណា នូវធម្មារម្មណ៍ ដែលជាទីតាំងនៃទោមនស្ស ពិចារណា នូវធម្មារម្មណ៍ដែលជាទីតាំង នៃឧបេក្ខា។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះ មនោបវិចារ ១៨ ពួកសមណព្រហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យណាដែលតថាគត បានពោលហើយដូច្នេះ ពាក្យដែលតថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យ នូវហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះអរិយសច្ច ៤ ពួកសមណព្រាហ្មណ៍ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យនុ៎ះ តថាគតបានពោលហើយ ដូច្នេះឯង។ ពាក្យដែលតថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យនូវហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ការចុះកាន់គភ៌ ព្រោះអាស្រ័យនូវធាតុ កាលបើចុះកាន់គភ៌មាន នាមរូបក៏មាន កាលបើនាមរូបជាបច្ច័យមាន សឡាយតនៈក៏មាន កាលបើសឡាយតនៈជាបច្ច័យមាន ផស្សៈក៏មាន កាលបើផស្សៈជាបច្ច័យមាន វេទនាក៏មាន។