ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលដឹង នូវអារម្មណ៍ (ទាំងនោះ ) ទើបតថាគតបញ្ញត្តថា នេះជាទុក្ខ បញ្ញត្តថា នេះជាទុក្ខសមុទ័យ បញ្ញត្តថា នេះជាទុក្ខនិរោធ បញ្ញត្តថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលភិក្ខុទាំងឡាយ ទុក្ខអរិយសច្ច តើដូចម្ដេច។ គឺជាតិទុក្ខ ជរាទុក្ខ មរណទុក្ខ សោកទុក្ខ បរិទេវទុក្ខ ទុក្ខទុក្ខ ទោមនស្សទុក្ខ ឧបាយាសទុក្ខ អប្បិយេហិសម្បយោគទុក្ខ បិយេហិ វិប្បយោគទុក្ខ យម្បិច្ឆំ ន លភតិ តម្បិទុក្ខសង្ខិត្តេន បញ្ចុបាទានក្ខន្ធទុក្ខ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ទុក្ខសមុទយអរិយសច្ច តើដូចម្ដេច។ គឺ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ