​ជរា​ ​និង​មរណៈ​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​សេចក្ដីសោក​ ​ខ្សឹកខ្សួល​ ​ទុក្ខទោមនស្ស​ ​តានតឹង​ ​ក៏​កើតមាន​ព្រម​។​ ​សេចក្ដី​កើតឡើង​ ​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​រមែង​មាន​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខសមុទយ​អរិយសច្ច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុក្ខនិរោធ​អរិយសច្ច​ ​តើ​ដូចម្ដេច​។​ ​សេចក្ដី​រលត់​សង្ខារ​ ​ព្រោះ​វិនាស​ ​រលត់​ ​មិន​មាន​សេសសល់​នៃ​អ​វិ​ជា្ជ​ ​សេចក្ដី​រលត់វិញ្ញាណ​ ​ព្រោះ​រលត់​សង្ខារ​ ​សេចក្ដី​រលត់​នាមរូប​ ​ព្រោះ​រលត់វិញ្ញាណ​ ​សេចក្តី​រល​ត់ស​ឡាយ​ត​នៈ​ ​ព្រោះ​រលត់​នាមរូប​ ​សេចក្ដី​រលត់​ផស្សៈ​ ​ព្រោះ​រល​ត់ស​ឡាយ​ត​នៈ​ ​សេចក្ដី​រលត់​វេទនា​ ​ព្រោះ​រលត់​ផស្សៈ​ ​សេចក្ដី​រលត់​តណ្ហា​ ​ព្រោះ​រលត់​វេទនា​ ​សេចក្តី​រលត់​ឧបាទាន​ ​ព្រោះ​រលត់​តណ្ហា​ ​សេចក្ដី​រលត់​ភព​ ​ព្រោះ​រលត់​ឧបាទាន​ ​សេចក្ដី​រលត់​ជាតិ​ ​ព្រោះ​រលត់​ភព​ ​សេចក្ដី​ចាស់​ ​ស្លាប់​ ​រលត់​ ​ព្រោះ​រលត់​ជាតិ​ ​សេចក្ដីសោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំបាកចិត្ត​ ​និង​ការ​ចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ​ ​ក៏​រលត់​ទៅ​។​ ​សេចក្ដី​រលត់​ ​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​តែង​មាន​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខនិរោធ​អរិយសច្ច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​តើ​ដូចម្ដេច​។​
ថយ | ទំព័រទី ១៩០ | បន្ទាប់