​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះឯង​ ​គឺ​សម្មាទិដ្ឋិ១​ ​សម្មាសង្កប្បៈ១​ ​សម្មាវាចា១​ ​សម្មា​កម្មន្តៈ១​ ​សម្មាអាជីវៈ១​ ​សម្មាវាយាម​ ​១​ ​សម្មាសតិ១​ ​សម្មាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ថា​ ​នេះ​អរិយសច្ច​ ​៤​ ​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​សង្កត់សង្កិន​មិនបាន​ ​ធ្វើឲ្យ​សៅហ្មង​មិនបាន​ ​តិះដៀល​មិនបាន​ ​ស្អប់ខ្ពើម​មិនបាន​ ​ពាក្យ​ណា​ ​ដែល​តថាគត​ពោល​ហើយ​ ​ដូច្នេះ​ ​ពាក្យ​នេះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​នូវ​ហេតុ​នុ៎ះ​។​
 ​[​៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​មិន​ចេះដឹង​ ​រមែង​ពោល​ថា​ ​អ​មាតា​បុ​ត្តិ​ក​ភ័យ​ ​(​ភ័យ​ដែល​មាតា​មិនបាន​ឃើញ​បុត្រ​ ​បុត្រ​មិនបាន​ឃើញ​មាតា​)​ ​នេះ​ ​មាន៣យ៉ាង​។​ ​ភ័យ៣យ៉ាង​ ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ដែល​មាន​កំ​ដៅ​ភ្លើង​ធំ​តាំង​ឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​កំ​ដៅ​ភ្លើង​ធំ​ ​តាំង​ឡើង​ហើយ​ ​អ្នកស្រុក​ក៏​ក្ដៅ​ ​អ្នក​និគម​ក៏​ក្ដៅ​ ​អ្នកនគរ​ក៏​ក្ដៅ​ ​ដោយ​ភ្លើង​នោះ​ ​កាលបើ​អ្នកស្រុក​ក្ដៅ​ ​អ្នក​និគម​ក្ដៅ​ ​អ្នកនគរ​ក្ដៅ​ ​
ថយ | ទំព័រទី ១៩១ | បន្ទាប់