មាតា​ក៏​មិនបាន​ឃើញ​កូន​ ​ទាំង​កូន​ ​ក៏​មិនបាន​ឃើញ​មាតា​ ​ក្នុង​កាលដែល​អគ្គិភ័យ​ ​កើតឡើង​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុ​ចុ​ជ្ជន​អ្នក​មិន​ចេះដឹង​ ​តែង​ពោល​ថា​ ​នេះ​ជា​ ​អ​មាតា​បុ​ត្តិ​ក​ភ័យ​ ​ទី១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សម័យ​ដែល​មហាមេឃ​តាំង​ឡើង​ ​គឺ​បង្អុរ​ភ្លៀង​ ​ឲ្យ​ធ្លាក់ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មហាមេឃ​ ​បង្អុរ​ភ្លៀង​ធ្លាក់ចុះ​ ​អន្លង់​ទឹកធំ​ ​រមែង​កើត​ព្រម​ ​កាលបើ​ជំនន់​ធំ​ ​កើត​ព្រម​ហើយ​ ​អ្នកស្រុក​រមែង​រសាត់​ទៅ​ ​អ្នក​និគម​ ​រមែង​រសាត់​ទៅ​ ​អ្នកនគរ​ ​រមែង​រសាត់​ទៅ​ ​ដោយ​ទឹក​នោះ​ ​កាលបើ​អ្នកស្រុក​រសាត់​ទៅ​ ​អ្នក​និគម​រសាត់​ទៅ​ ​អ្នកនគរ​រសាត់​ទៅ​ ​មាតា​ក៏​មិនបាន​ឃើញ​កូន​ ​ទាំង​កូន​ ​ក៏​មិនបាន​ឃើញ​មាតា​ ​ក្នុង​ពេល​ដែល​ឧទកភ័យ​ ​កើតឡើង​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​អ្នក​មិន​ចេះដឹង​ ​រមែង​ពោល​ថា​ ​នេះ​ជា​ ​អ​មាតា​បុ​ត្តិ​ក​ភ័យ​ ​ទី២​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​សម័យ​ដែល​មាន​ ​អដវី​សង្កោប​ភ័យ​ ​(​គឺ​សេចក្ដី​កម្រើក​ចោរ​ក្នុង​ដងព្រៃ​)​​(​១​)​ ​នោះ​ ​ពួក​អ្នកជនបទ​ ​ក៏​នាំគ្នា​ឡើង​កាន់​ចក្ក​យាន​បរ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ ​អដវី​សង្កោប​ភ័យ​ ​មាន​ហើយ​ ​ពួក​អ្នកជនបទ​ ​នាំគ្នា​ឡើង​កាន់​ចក្ក​យាន​ ​បរ​ទៅ​ ​មាតា​ក៏​មិនបាន​ឃើញ​បុត្រ​ ​ទាំង​បុត្រ​ ​ក៏​មិនបាន​ឃើញ​មាតា​ ​ក្នុង​កាលដែល​ ​អដវី​សង្កោប​ភ័យ​ ​កើតឡើង​នោះ​។​ ​
​(​១​)​ ​ពួក​ចោរ​ ​ដែល​នៅក្នុង​ដងព្រៃ​ ​លប​ចាំ​ប្លន់​អ្នកស្រុក​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១៩២ | បន្ទាប់