​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​អ្នក​មិន​ចេះដឹង​ ​តែង​ពោល​ថា​ ​នេះ​ជា​ ​អ​មាតា​បុ​ត្តិ​ក​ភ័យ​ ​ទី៣​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​អ្នក​មិន​ចេះដឹង​ ​តែង​ពោល​ថា​ ​អ​មាតា​បុ​ត្តិ​ក​ភ័យ​ ​មាន៣​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​អ្នក​មិន​ចេះដឹង​ ​រមែង​ពោល​ ​នូវ​សមា​តា​បុ​ត្តិ​ក​ភ័យ​ ​(​ភ័យ​ដែល​មាតា​ ​និង​បុត្រ​នៅ​ឃើញ​គ្នា​បាន​ ​)​ ​ថា​ជា​ ​អ​មាតា​បុ​ត្តិ​ក​ភ័យ​ ​(​ភ័យ​ដែល​មាតា​ ​និង​បុត្រ​មិនបាន​ឃើញ​គ្នា​)​ ​នេះ​ ​មាន៣យ៉ាង​។​ ​ភ័យ​ ​៣​ ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ដែល​មាន​កំ​ដៅ​ភ្លើង​ធំ​ ​តាំង​ឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​កំ​ដៅ​ភ្លើង​ធំ​ ​តាំង​ឡើង​ហើយ​ ​អ្នកស្រុក​ក៏​ក្ដៅ​ ​អ្នក​និគម​ក៏​ក្ដៅ​ ​អ្នកនគរ​ក៏​ក្ដៅ​ ​ដោយ​ភ្លើង​នោះ​ ​កាលបើ​អ្នកស្រុក​ក្ដៅ​ ​អ្នក​និគម​ក្ដៅ​ ​អ្នកនគរ​ក្ដៅ​ ​សម័យ​នោះ​ ​ជួនកាល​មាតា​បានឃើញ​បុត្រ​ ​បុត្រ​ក៏បាន​ឃើញ​មាតា​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​អ្នក​មិន​ចេះដឹង​ ​រមែង​ពោល​នូវ​សមា​តា​បុ​ត្តិ​ក​ភ័យ​នេះ​ថា​ជា​ ​អ​មាតា​បុ​ត្តិ​ក​ភ័យ​ ​ទី១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​
ថយ | ទំព័រទី ១៩៣ | បន្ទាប់