​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​មាន​សេចក្ដីប្រាថ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រាសចាក​សេចក្ដីប្រាថ្នា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សា​សនានះ​ ​ជា​អរហន្ត​ខីណាស្រព​។​ ​ភិក្ខុ​នោះ​ ​ឮដំណឹង​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បាន​ដល់​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្ដម​ខ្លួ​ង​ឯង​ ​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​។​ ​ភិក្ខុ​នោះ​ ​មិន​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាលណា​ហ្ន៎​ ​អាត្មាអញ​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​បាន​ដល់​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្ដម​ខ្លួនឯង​ ​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​ផង​។​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​សេចក្ដី​ប៉ុនប៉ង​នូវ​វិមុត្តិ​ណា​ ​របស់​ភិក្ខុ​ ​ដែល​មិនទាន់​មាន​វិមុត្តិ​ ​ក្នុង​កាលមុន​ ​សេចក្ដី​ប៉ុនប៉ង​ ​នូវ​វិមុត្តិ​ ​របស់​ភិក្ខុ​នោះ​ ​ៗ​ ​បាន​ស្កប់ស្កល់​ចិត្ត​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​ប្រាសចាក​សេចក្ដីប្រាថ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាំង​ ​៣​ ​នេះឯង​ ​មាន​ប្រាកដ​ ​ក្នុង​ពួក​ភិក្ខុ​។​
ថយ | ទំព័រទី ២០ | បន្ទាប់