[​១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្ដេច​ចក្រពត្តិ​អង្គ​ណា​ ​ប្រកបដោយ​ធម៌​(​១​)​ ​ទ្រង់ធម៌​(​២​)​ ​ស្ដេច​អង្គ​នោះ​ ​ទ្រង់​ញុំាង​ចក្រ​ ​ដែល​មិនមែន​ជា​របស់​ស្ដេច​ ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ ​មាន​ភិក្ខុ​ ​១រូប​ ​ក្រាបទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ចក្រ​របស់​ស្ដេច​ចក្រពត្តិ​ ​ប្រកបដោយ​ធម៌​ ​ទ្រង់ធម៌​ ​តើ​ដូចម្ដេច​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​ភិក្ខុ​ ​ចក្រ​នោះ​ ​ក៏​គឺ​ធម៌​(​៣​)​ ​ដូច្នេះ​ ​រួច​ទ្រង់​ត្រាស់​តទៅទៀត​ថា​ ​មា្ន​លភិ​ក្ខុ​ ​ក្នុង​លោក​នេះ​ ​ស្ដេច​ចក្រពត្តិ​ ​ប្រកបដោយ​ធម៌​ ​ទ្រង់ធម៌​ ​ទ្រង់​អាស្រ័យ​ធម៌​តែមួយ​យ៉ាង​ ​ធ្វើសក្ការៈ​ចំពោះ​ធម៌​ ​គោរព​ធម៌​ ​កោតក្រែង​ធម៌​ ​យក​ធម៌​ជា​ទង់ជ័យ​ ​យក​ធម៌​ជា​ទង់​យស​ ​យក​ធម៌​ជា​អធិបតី​ ​ចាត់ចែង​នូវ​ការ​រក្សា​ ​ទប់ទល់​គ្រប់គ្រង​ ​ប្រកបដោយ​ធម៌​ ​ចំពោះ​ជន​ខាងក្នុង​ ​ម្នាល​ភិក្ខុ​ ​មួយទៀត​ ​ស្ដេច​ចក្រពត្តិ​ ​ប្រកបដោយ​ធម៌​ ​ទ្រង់ធម៌​ ​ទ្រង់​អាស្រ័យ​ធម៌​តែមួយ​យ៉ាង​ ​ធ្វើសក្ការៈ​ចំពោះ​ធម៌​ ​គោរព​ធម៌​ ​កោតក្រែង​ធម៌​ ​យក​ធម៌​ជា​ទង់ជ័យ​
​(​១​)​ ​ប្រកបដោយ​កុសលកម្មបថ​ ​ទាំង១០​។​ ​(​២​)​ ​ញុំាង​មហាជន​ ​ឲ្យ​ត្រេកអរ​ ​ដោយ​កុសលកម្មបថ​ ​១០​។​ ​(​៣​)​ ​សំដៅយក​កុសលកម្មបថ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២១ | បន្ទាប់