​យក​ធម៌​ជា​ទង់​យស​ ​យក​ធម៌​ជា​អធិបតី​ ​ចាត់ចែង​នូវ​ការ​រក្សា​ ​ទប់ទល់​ ​គ្រប់គ្រង​ប្រកបដោយ​ធម៌​ ​ចំពោះ​ពួក​ក្សត្រិយ៍​អ្នក​ចុះចូល​ ​ពួក​ពល​ ​ពួក​ព្រាហ្មណ៍​ ​គហបតី​ ​ពួក​អ្នក​និគម​ ​អ្នកជនបទ​ ​ពួក​សមណព្រាហ្មណ៍​ ​និង​ពួក​ម្រឹគ​បក្សី​។​ ​ម្នាល​ភិក្ខុ​ ​លុះ​ស្ដេច​ចក្រពត្តិ​ ​ប្រកបដោយ​ធម៌​ ​ទ្រង់ធម៌​ ​អង្គ​នោះ​ឯង​ ​អាស្រ័យ​ធម៌​តែមួយ​យ៉ាង​ ​ធ្វើសក្ការៈ​ចំពោះ​ធម៌​ ​គោរព​ធម៌​ ​កោតក្រែង​ធម៌​ ​យក​ធម៌​ជា​ទង់ជ័យ​ ​យក​ធម៌​ជា​ទង់​យស​ ​យក​ធម៌​ជា​អធិបតី​ ​ចាត់ចែង​នូវ​ការ​រក្សា​ទប់ទល់​ ​គ្រប់គ្រង​ ​ប្រកបដោយ​ធម៌​ ​ចំពោះ​ជន​ខាងក្នុង​ ​ចាត់ចែង​នូវ​ការ​រក្សា​ ​ទប់ទល់​ ​គ្រប់គ្រង​ ​ប្រកបដោយ​ធម៌​ ​ចំពោះ​ពួក​ក្សត្រិយ៍​អ្នក​ចុះចូល​ ​ពួក​ពល​ ​ពួក​ព្រាហ្មណ៍​ ​គហបតី​ ​ពួក​អ្នក​និគម​ ​ជនបទ​ ​ពួក​សមណព្រាហ្មណ៍​ ​និង​ពួក​ម្រឹគ​បក្សី​ ​ទើប​ញុំាង​ចក្រ​ ​ឲ្យ​ប្រព្រឹត្ត​តាម​ធម៌​កើត​។​ ​ចក្រ​នោះ​ ​មនុស្ស​ណាមួយ​ ​ជាស​ត្រូវ​ ​ធ្វើ​បដិវត្ត​ដោយដៃ​ពុំបានឡើយ​។​ ​ម្នាល​ភិក្ខុ​ ​សេចក្ដី​នេះ​ ​មាន​ដូចជា​ព្រះ​តថាគត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ប្រកបដោយ​ធម៌​(​១​)​ ​ទ្រង់ធម៌​(​២​)​ ​អាស្រ័យ​ធម៌​តែមួយ​យ៉ាង​ ​ធ្វើសក្ការៈ​ចំពោះ​ធម៌​ ​គោរព​ធម៌​ ​កោតក្រែង​ធម៌​
​(​១​)​ ​ប្រកបដោយ​នវ​លោកុត្តរធម៌​។​ ​(​២​)​ ​ព្រះ​អង្គ​ញុំាង​មហាជន​ ​ឲ្យ​រីករាយ​ ​ដោយ​នវ​លោកុត្តរធម៌​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២២ | បន្ទាប់