​កុំ​ប្រកាន់​ដោយ​ការ​អាង​ក្បួនតម្រា​ ​កុំ​ប្រកាន់​តាម​ហេតុ​ ​ដែល​ត្រិះរិះ​ ​កុំ​ប្រកាន់​ដោយ​កា​ត់​ដម្រួយ​ផ្សែផ្សំ​ ​កុំ​ប្រកាន់​ដោយ​ត្រិះរិះ​តាម​អាការ​ ​កុំ​ប្រកាន់​ដោយ​សេចក្ដី​ពេញចិត្ត​ ​តាម​ការពិនិត្យ​ថា​ ​សមនឹង​សេចក្ដីយល់​ឃើញ​ ​កុំ​ប្រកាន់​ដោយ​យល់ថា​ ​មាន​សភាព​គួរ​ជឿ​ ​កុំ​ប្រកាន់​ដោយ​គិតថា​ ​សមណៈ​ ​(​នេះ​)​ ​ជា​គ្រូ​របស់​យើង​ ​ដូច្នេះ​ឡើយ​ ​ម្នាល​សា​ឡ្ហៈ​ ​និង​រោ​ហនៈ​ ​កាលណា​អ្នក​ទាំងឡាយ​ ​ដឹង​ដោយខ្លួនឯង​ថា​ ​ធម៌​ទាំងអម្បាល​នេះ​ ​ជាអកុសល​ធម៌​ទាំងអម្បាល​នេះ​ ​ប្រកបដោយ​ទោស​ ​ធម៌​ទាំងអម្បាល​នេះ​ ​ដែល​អ្នកប្រាជ្ញ​តិះដៀល​ ​ធម៌​ទាំងអម្បាល​នេះ​ ​ដែល​បុគ្គល​សមាទាន​ឲ្យ​ពេញលេញ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​និង​សេចក្ដីទុក្ខ​ ​ម្នាល​សា​ឡ្ហៈ​ ​និង​រោ​ហនៈ​ ​កាលណោះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះ​ចោលចេញ​ ​ពាក្យ​ណា​ ​ដែល​យើង​ពោល​ហើយ​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​យើង​បាន​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះ​។​ ​ម្នាល​សា​ឡ្ហៈ​ ​និង​រោ​ហនៈ​ ​អ្នក​ទាំងឡាយ​ ​ចូរ​មក​ ​អ្នក​ទាំងឡាយ​ ​កុំ​ប្រកាន់​ ​ដោយ​ការ​ឮ​តៗ​គ្នា​ ​កុំ​ប្រកាន់​តាម​ពាក្យបរម្បរា​ ​កុំ​ប្រកាន់​ដោយ​បានឮ​ថា​ដូច្នេះ​ ​កុំ​ប្រកាន់​ដោយ​ការ​អាង​ក្បួនតម្រា​ ​កុំ​ប្រកាន់​តាម​ហេតុ​ ​ដែល​ត្រិះរិះ​ ​កុំ​ប្រកាន់​ដោយ​កា​ត់​ដម្រួយ​ផ្សែផ្សំ​ ​កុំ​ប្រកាន់​ដោយ​ត្រិះរិះ​តាម​អាការ​ ​កុំ​ប្រកាន់​ដោយ​សេចក្ដី​ពេញចិត្ត​តាម​ការពិនិត្យ​ថា​ ​សមនឹង​សេចក្ដីយល់​
ថយ | ទំព័រទី ២៣៣ | បន្ទាប់