​ជា​អរហន្ដ​ ​សម្មាសម្ពុទ្ធ​ ​ប្រកបដោយ​ធម៌​ ​ទ្រង់ធម៌​ ​អាស្រ័យ​នូវ​ធម៌​តែមួយ​យ៉ាង​ ​ធ្វើសក្ការៈ​ចំពោះ​ធម៌​ ​គោរព​ធម៌​ ​កោតក្រែង​ធម៌​ ​យក​ធម៌​ជា​ទង់ជ័យ​ ​យក​ធម៌​ជា​ទង់​យស​ ​យក​ធម៌​ជា​អធិបតី​ ​ចាត់ចែង​នូវ​ការ​រក្សា​ ​ទប់ទល់​ ​គ្រប់គ្រង​ ​ប្រកបដោយ​ធម៌​ ​ចំពោះ​កាយ​កម្ម​ ​ចាត់ចែង​នូវ​ការ​រក្សា​ ​ទប់ទល់​ ​គ្រប់គ្រង​ ​ប្រកបដោយ​ធម៌​ ​ចំពោះ​វចីកម្ម​ ​ចាត់ចែង​នូវ​ការ​រក្សា​ ​ទប់ទល់​ ​គ្រប់គ្រង​ ​ប្រកបដោយ​ធម៌​ ​ចំពោះ​មនោ​កម្ម​ ​ញុំាង​ធម្មចក្រ​ ​ដ៏​ប្រសើរ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​តាម​ធម៌​នុ៎ះឯង​។​ ​ចក្ក​នោះ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ទេវតា​ ​មារ​ ​ព្រហ្ម​ ​ឬ​អ្នកណាមួយ​ ​ក្នុង​លោក​ ​ធ្វើ​បដិវត្ត​ពុំបានឡើយ​។​ ​
 [​១៥​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ប្រថាប់​នៅក្នុង​ឥសិបតន​មិគទាយ​វន​ ​ជិត​ក្រុង​ពារាណសី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​តប​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពី​ព្រេងនាយ​មក​ ​មាន​ព្រះរាជា​ ​១ព្រះអង្គ​ ​ព្រះ​នាម​ប​ចេត​នៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ព្រះ​បាទ​ប​ចេត​នៈ​ ​ទ្រង់​ត្រាស់​ទៅ​នឹងជា​ងរ​ថ​ម្នាក់​ថា​
ថយ | ទំព័រទី ២៤ | បន្ទាប់