​ម្នាលនាង​វិសាខា​ ​ការ​អាស្រ័យ​ដុំ​លំអិត​ ​សម្រាប់​ជម្រះកាយ​ផង​ ​អាស្រ័យ​លំអិត​ ​សម្រាប់​ងូត​ផង​ ​អាស្រ័យ​ទឹក​ផង​ ​អាស្រ័យ​សេចក្ដីព្យាយាម​ ​ដ៏​សមគួរ​ ​ដល់​កិច្ច​នោះ​ ​របស់​បុរស​ផង​ ​ទើប​ធ្វើការ​ជម្រះកាយ​ ​ដែល​មិន​ស្អាត​ ​ឲ្យ​ស្អាត​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​យ៉ាងនេះ​ ​យ៉ាងណាមិញ​។​ ​ម្នាលនាង​វិសាខា​ ​ការ​ធ្វើ​ចិត្ត​ ​ដែល​សៅហ្មង​ ​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាលនាង​វិសាខា​ ​ចុះ​ការ​ធ្វើ​ចិត្ត​ ​ដែល​សៅហ្មង​ ​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​តើ​ដូចម្ដេច​។​ ​ម្នាលនាង​វិសាខា​ ​អរិយ​សាវក​ ​ក្នុង​ធម្មវិន័យ​នេះ​ ​តែង​រឭក​រឿយ​ៗ​ ​នូវ​ព្រះធម៌​ថា​ ​ព្រះធម៌​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ទុក​ប្រពៃ​ហើយ​។​ ​បេ​។​ ​ជា​ធម៌​ដែល​វិញ្ញូ​ជន​ទាំងឡាយ​ ​គប្បី​ដឹង​ចំពោះខ្លួន​។​ ​កាល​អរិយ​សាវក​នោះ​ ​កំពុង​រឭក​នូវ​ព្រះធម៌​ ​ចិត្ត​រមែង​ជ្រះថ្លា​ ​សេចក្ដីរីករាយ​ ​រមែង​កើតឡើង​ ​ឧបក្កិលេស​ទាំងឡាយ​ណា​ ​របស់​ចិត្ត​ ​ឧបក្កិលេស​ទាំងឡាយ​នោះ​ ​អរិយ​សាវក​នោះ​ ​ក៏​លះបង់​ចេញ​បាន​។​ ​ម្នាលនាង​វិសាខា​ ​អរិយ​សាវក​នេះ​ ​ហៅថា​ ​រក្សា​ធម្មុ​បោស​ថៈ​ ​នៅ​រួម​ដោយ​ធម៌​ ​ចិត្ត​របស់​អរិយ​សាវក​នោះ​ ​ប្រារព្ធ​ចំពោះ​ព្រះធម៌​ ​រមែង​ជ្រះថ្លា​ ​សេចក្ដីរីករាយ​ ​ក៏​រមែង​កើតឡើង​ ​
ថយ | ទំព័រទី ២៦៦ | បន្ទាប់