​ឧបក្កិលេស​ទាំងឡាយ​ណា​ ​របស់​ចិត្ត​ ​ឧបក្កិលេស​ទាំងឡាយ​នោះ​ ​អរិយ​សាវក​នោះ​ ​ក៏​លះបង់​ចេញ​បាន​។​ ​ម្នាលនាង​វិសាខា​ ​ការ​ធ្វើ​ចិត្ត​ដែល​សៅហ្មង​ ​រមែង​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​យ៉ាងនេះ​។​ ​ម្នាលនាង​វិសាខា​ ​ការ​ធ្វើ​ចិត្ត​ ​ដែល​សៅហ្មង​ ​រមែង​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​។​ ​ម្នាលនាង​វិសាខា​ ​ចុះ​ការ​ធ្វើ​ចិត្ត​ ​ដែល​សៅហ្មង​ ​រមែង​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​តើ​ដូចម្ដេច​។​ ​ម្នាលនាង​វិសាខា​ ​អរិយ​សាវក​ ​ក្នុង​ធម្មវិន័យ​នេះ​ ​តែង​រឭក​រឿង​ៗ​ ​នូវ​ព្រះសង្ឃ​ថា​ ​ពួក​សាវក​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រតិបត្តិ​ប្រពៃ​ហើយ​ ​ពួក​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រតិបត្តិ​ត្រង់​ហើយ​ ​ពួក​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រតិបត្តិ​សមគួរ​ហើយ​ ​គឺ​ប្រតិបត្តិ​គួរ​ដល់​សីល​ ​សមាធិ​ ​បញ្ញា​ ​ពួក​សាវក​ណា​ ​បើ​រាប់​ជាគូ​ ​នៃ​បុរស​បាន៤​ ​គូ​ ​បើ​រាប់​រៀង​ជា​បុរស​បុគ្គល​ ​មាន៨ពួក​ ​សាវក​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នុ៎ះ​ ​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែល​បុគ្គល​នាំមក​ ​អំពី​ចម្ងាយ​ ​ហើយ​បូជា​ ​គួរ​ទទួល​នូវ​អាគន្ដុក​ទាន​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលី​កម្ម​ ​ជា​បុញ្ញក្ខេត្ត​ ​នៃ​សត្វលោក​ ​រក​ខេត្ត​ដទៃ​ក្រៃលែង​ជាង​គ្មាន​។​ ​កាល​អរិយ​សាវក​នោះ​ ​កំពុង​រឭក​រឿង​ៗ​ ​នូវ​ព្រះសង្ឃ​ ​ចិត្ត​រមែង​ជ្រះថ្លា​ ​សេចក្ដីរីករាយ​ ​រមែង​កើតឡើង​ ​ឧបក្កិលេស​ទាំងឡាយ​ណា​ ​របស់​ចិត្ត​ ​ឧបក្កិលេស​ទាំងឡាយ​នោះ​ ​អរិយ​ ​សាវក​នោះ​ ​ក៏​លះបង់​បាន​។​
ថយ | ទំព័រទី ២៦៧ | បន្ទាប់