​ម្នាលនាង​វិសាខា​ ​ព្រោះ​អាស្រ័យ​ប្រេង​ផង​ ​អាស្រ័យ​ផេះ​ផង​ ​អាស្រ័យ​ច្រាស​ផង​ ​អាស្រ័យ​សេចក្ដីព្យាយាម​ ​ដ៏​សមគួរ​ ​ដល់​កិច្ច​នោះ​ ​របស់​បុរស​ផង​ ​ទើប​ដុសខាត់​កញ្ចក់​ ​ដែល​មិន​ស្អាត​ ​ឲ្យ​ស្អាត​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​យ៉ាងនេះ​ ​យ៉ាងណាមិញ​។​ ​ម្នាលនាង​វិសាខា​ ​ការ​ធ្វើ​ចិត្ត​ ​ដែល​សៅហ្មង​ ​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាលនាង​វិសាខា​ ​ចុះ​ការ​ធ្វើ​ចិត្ត​ ​ដែល​សៅហ្មង​ ​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​តើ​ដូចម្ដេច​។​ ​ម្នាលនាង​វិសាខា​ ​អរិយ​សាវក​ ​ក្នុង​ធម្មវិន័យ​នេះ​ ​រឭក​រឿយ​ៗ​ ​នូវ​សីល​របស់​ខ្លួន​ ​ដែល​ជា​សីល​មិន​ដាច់​ ​មិន​ធ្លុះធ្លាយ​.​.​.​ ​ជា​សីល​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​កាល​អរិយ​សាវក​នោះ​ ​កំពុង​រឭក​រឿយ​ៗ​ ​នូវ​សីល​ ​ចិត្ត​ក៏​រមែង​ជ្រះថ្លា​ ​សេចក្ដីរីករាយ​ ​ក៏​កើតឡើង​ ​ឧបក្កិលេស​ទាំងឡាយ​ណា​ ​របស់​ចិត្ត​ ​ឧបក្កិលេស​ទាំងឡាយ​នោះ​ ​អរិយ​សាវក​នោះ​ ​ក៏​លះបង់​ចេញ​បាន​។​ ​ម្នាលនាង​វិសាខា​ ​អរិយ​សាវក​នេះ​ ​ហៅថា​ ​រក្សា​សី​លុបោ​ស​ថៈ​ ​នៅ​រួម​ដោយ​សីល​ ​មួយទៀត​ ​ចិត្ត​របស់​អរិយ​សាវក​នោះ​ ​ប្រារព្ធ​ចំពោះ​សីល​ ​ក៏​ជ្រះថ្លា​ ​សេចក្ដីរីករាយ​ ​ក៏​រមែង​កើតឡើង​ ​ឧបក្កិលេស​ទាំងឡាយ​ណា​ ​របស់​ចិត្ត​ ​ឧបក្កិលេស​ទាំងឡាយ​នោះ​ ​អរិយ​សាវក​នោះ​ ​ក៏​លះបង់​ចេញ​បាន​។​ ​ម្នាលនាង​វិសាខា​ ​ការ​ធ្វើ​ចិត្ត​ ​ដែល​សៅហ្មង​ ​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ២៧០ | បន្ទាប់