​របស់​អាត្មាអញ​ក៏​មាន​ ​ទេវតា​ទាំងអម្បាល​នោះ​ ​ប្រកបដោយ​បញ្ញា​ ​មាន​សភាព​យ៉ាងណា​ ​ច្យុត​ចាក​អត្តភាព​នេះ​ហើយ​ ​ទើបបាន​ទៅ​កើត​ក្នុង​ភព​នោះ​ ​បញ្ញា​មាន​សភាព​ដូច្នោះ​ ​របស់​អាត្មាអញ​ក៏​មាន​។​ ​កាល​អរិយ​សាវក​នោះ​ ​រឭក​រឿយ​ៗ​ ​នូវ​សទ្ធា​ ​សីលៈ​សុតៈ​ ​ចាគៈ​ ​បញ្ញា​របស់​ខ្លួន​ ​និង​របស់​ទេវតា​ទាំងអម្បាល​នោះ​ ​ចិត្ត​ក៏​ជ្រះថ្លា​ ​សេចក្ដីរីករាយ​ ​ក៏​កើតឡើង​ ​ឧបក្កិលេស​ទាំងឡាយ​ណា​ ​របស់​ចិត្ត​ ​ឧបក្កិលេស​ទាំងឡាយ​នោះ​ ​អរិយ​សាវក​នោះ​ ​ក៏​លះបង់​ចេញ​បាន​។​ ​ម្នាលនាង​វិសាខា​ ​ដូច​ការ​ដុសខាត់​មាស​ ​ដែល​សៅហ្មង​ ​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​។​ ​ម្នាលនាង​វិសាខា​ ​ចុះ​ការ​ដុសខាត់​មាស​ ​ដែល​សៅហ្មង​ ​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​តើ​ដូចម្ដេច​។​ ​ម្នាលនាង​វិសាខា​ ​ព្រោះ​អាស្រ័យ​បាវ​មាស​ផង​ ​អាស្រ័យ​ដី​ប្រៃ​ផង​ ​អាស្រ័យ​រង្គ​ផង​ ​អាស្រ័យ​ស្នប់​ ​និង​ដង្កាប់​ផង​ ​អាស្រ័យ​សេចក្ដីព្យាយាម​ដ៏​សមគួរ​ ​ដល់​កិច្ច​នោះ​ ​របស់​បុរស​ផង​ ​ទើប​ដុសខាត់​មាស​ ​ដែល​សៅហ្មង​ ​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​យ៉ាងនេះ​ ​យ៉ាងណាមិញ​។​ ​ម្នាលនាង​វិសាខា​ ​ការ​ធ្វើ​ចិត្ត​ ​ដែល​សៅហ្មង​ ​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​ក៏​ដូច្នោះ​ ​យ៉ាងនោះ​ឯង​។​ ​ម្នាលនាង​វិសាខា​ ​ចុះ​ការ​ធ្វើ​ចិត្ត​ ​ដែល​សៅហ្មង​ ​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​តើ​ដូចម្ដេច​។​ ​
ថយ | ទំព័រទី ២៧២ | បន្ទាប់