​ម្នាលនាង​វិសាខា​ ​ការ​ធ្វើ​ចិត្ត​ ​ដែល​សៅហ្មង​ ​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​យ៉ាងនេះ​ឯង​។​ ​ម្នាលនាង​វិសាខា​ ​អរិយ​សាវក​នោះ​ ​តែង​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​ព្រះ​អរហន្ដ​ទាំងឡាយ​ ​លះបង់​បាណាតិបាត​ ​វៀរចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្រ្តា​ដាក់ចុះ​ហើយ​ ​មាន​សេចក្ដី​ខ្មាសបាប​ ​ប្រកបដោយ​សេចក្ដី​អាណិត​ ​ជា​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ចំពោះ​សព្វ​សត្វ​ ​ដែល​មានជីវិត​ ​ដរាបដល់​អស់ជីវិត​ ​ឯ​អាត្មាអញ​ ​ក្នុងថ្ងៃនេះ​ ​ក៏​លះបង់​បាណាតិបាត​ ​រៀ​រ​ចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​មាន​សស្រ្តា​ដាក់ចុះ​ហើយ​ ​មាន​សេចក្ដី​ខ្មាសបាប​ ​ប្រកបដោយ​សេចក្ដី​អាណិត​ ​ជា​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ចំពោះ​សព្វ​សត្វ​ ​ដែល​មានជីវិត​ ​អស់​យប់​នេះ​ ​និង​ថ្ងៃនេះ​ដែរ​ ​អាត្មាអញ​ ​ឈ្មោះថា​ ​ធ្វើតាម​ព្រះអរហន្ត​ទាំងឡាយ​ផង​ ​ឧបោសថៈ​ឈ្មោះថា​អាត្មាអញ​ ​បាន​រក្សា​ផង​ ​ដោយ​អង្គ​នេះឯង​។​ ​ព្រះអរហន្ត​ទាំងឡាយ​ ​លះបង់​អទិន្នាទាន​ ​វៀរចាក​អទិន្នាទាន​ ​កាន់​យក​តែ​របស់​ដែលគេ​ឲ្យ​ ​ប្រាថ្នា​យក​តែ​របស់​ដែលគេ​ឲ្យ​ ​មានខ្លួន​មិន​លួច​ ​ស្អាត​រហូត​អស់១ជីវិត​ ​អាត្មាអញ​ ​ក្នុងថ្ងៃនេះ​ ​ក៏​លះបង់​អទិន្នាទាន​ ​វៀរចាក​អទិន្នាទាន​ ​កាន់​យក​តែ​របស់​ដែលគេ​ឲ្យ​ ​ប្រាថ្នា​យក​តែ​របស់​ ​ដែលគេ​ឲ្យ​ ​
ថយ | ទំព័រទី ២៧៤ | បន្ទាប់