រក្សាផង ដោយអង្គនេះឯង។ ព្រះអរហន្តទាំងឡាយ លះបង់ការក្រេបផឹក នូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទ រហូតអស់មួយជីវិត ឯអាត្មាអញ ក្នុងថ្ងៃនេះ ក៏លះបង់ការក្រេបផឹក នូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្ដីប្រមាទ វៀរចាកការក្រេបផឹក នូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្ដីប្រមាទ អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈ ឈ្មោះថាអាត្មាអញ បានរក្សាផង ដោយអង្គនេះឯង។ ព្រះអរហន្តទាំងឡាយ បរិភោគភត្តតែម្ដង រៀរចាកការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគខុសកាល រហូតអស់មួយជីវិត អាត្មាអញក្នុងថ្ងៃនេះ ក៏បរិភោគភត្តតែម្ដង វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគខុសកាល អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈ ឈ្មោះថាអាត្មាអញ បានរក្សាផង ដោយអង្គនេះឯង។ ព្រះអរហន្តទាំងឡាយ វៀរចាកការមើលនូវរបាំ និងការស្ដាប់នូវចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវ ដល់កុសលធម៌ និងការទ្រទ្រង់ប្រដាប់ ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប គ្រឿងលាបផ្សេងៗ អាត្មាអញក្នុងថ្ងៃនេះ