​ម្នាលនាង​វិសាខា​ ​ប្រៀប​ដូច​បុគ្គល​ណាមួយ​ ​គប្បី​គ្រងរាជ​សម្បត្តិ​ ​ជា​ឥស្សរិយា​ធិបតី​ ​នៃ​មហាជន​បទ​ ​ទាំង១៦នេះ​ ​ដែល​មាន​រតនៈ៧​ ​ប្រការ​ដ៏​ច្រើន​ ​មហាជន​បទ​ ​ទាំង១៦​ ​គឺ​ ​អង្គៈ​ ​មគធៈ​ ​កាសី​ ​កោស​លៈ​ ​រជ្ជី​ ​មល្លៈ​ ​ចេ​តី​ ​វង្សៈ​ ​កុរុ​ ​បញ្ចាលៈ​ ​មច្ឆៈ​ ​សុរ​សេ​នៈ​ ​អស្ស​កៈ​ ​អ​វន្តី​ ​គន្ធារៈ​ ​កម្ពោជៈ​ ​រាជសម្បត្តិ​របស់​បុគ្គល​នុ៎ះ​ ​មាន​ដំ​ឡៃ​មិន​ស្មើ​ចំណិត​ ​ទី១៦ៗ​ ​លើក​ ​នៃ​ឧបោសថៈ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឡើយ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាលនាង​វិសាខា​ ​រាជសម្បត្តិ​ជា​របស់​មនុស្ស​ ​ប្រៀបធៀប​នឹង​សេចក្ដីសុខ​ទិព្វ​ ​(​ឃើញ​)​ ​ស្ដើងស្ដួច​ណាស់​។​ ​ម្នាលនាង​វិសាខា​ ​៥០​ ​ឆ្នាំ​របស់​មនុស្ស​ ​ជាមួយ​យប់​ ​មួយថ្ងៃ​ ​របស់​ពួក​ទេវតា​ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ​ ​រាប់​តាម​រាត្រី​នោះ​ ​៣០រាត្រី​ ​ជាមួយ​ខែ​ ​រាប់​តាម​ខែ​នោះ​ ​១២ខែ​ ​ជាមួយ​ឆ្នាំ​ ​រាប់​តាម​ឆ្នាំ​នោះ​ ​៥០០ឆ្នាំ​ទិព្វ​ ​ជា​ប្រមាណ​ ​នៃ​អាយុ​របស់​ពួក​ទេវតា​ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ​។​ ​ម្នាលនាង​វិសាខា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ប្រាកដ​ ​ត្រង់​ពាក្យ​ថា​ ​ស្រ្តី​ ​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រក្សា​ឧបោសថៈ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ហើយ​ ​លុះដល់​រំលាង​កាយ​ ​ស្លាប់​ទៅ​ ​
ថយ | ទំព័រទី ២៧៨ | បន្ទាប់