​រាប់​តាម​ឆ្នាំ​នោះ​ ​២០០០ឆ្នាំ​ទិព្វ​ ​ជា​ប្រមាណ​នៃ​អាយុ​ ​របស់​ពួក​ទេវតា​ជាន់​យាមៈ​។​ ​ម្នាលនាង​វិសាខា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ប្រាកដ​ ​ត្រង់​ពាក្យ​ថា​ ​ស្រ្តី​ ​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រក្សា​នូវ​ឧបោសថៈ​ ​ប្រកបដោយ​អង្គ៨ហើយ​ ​លុះដល់​រំលាង​កាយ​ ​ស្លាប់​ទៅ​ ​ទៅ​កើត​រួម​ជាមួយនឹង​ពួក​ទេវតា​ជាន់​យាមៈ​។​ ​ម្នាលនាង​វិសាខា​ ​ដែល​ថា​រាជសម្បត្តិ​ជា​របស់​មនុស្ស​ ​ប្រៀបធៀប​នឹង​សេចក្ដីសុខ​ទិព្វ​ ​(​ឃើញ​)​ស្ដើងស្ដួច​នេះ​ ​តថាគត​ពោល​សំដៅយក​ត្រង់​ហេតុ​នុ៎ះឯង​។​ ​ម្នាលនាង​វិសាខា​ ​៤០០ឆ្នាំ​ ​របស់​មនុស្ស​ ​ជាមួយ​យប់​មួយថ្ងៃ​ ​របស់​ពួក​ទេវតា​ជាន់​តុសិត​ ​រាប់​តាម​រាត្រី​នោះ​ ​៣០រាត្រី​ ​ជា១ខែ​ ​រាប់​តាម​ខែ​នោះ​ ​១២​ ​ខែ​ ​ជា១ឆ្នាំ​ ​រាប់​តាម​ឆ្នាំ​នោះ៤០០០ឆ្នាំ​ទិព្វ​ ​ជា​ប្រមាណ​នៃ​អាយុ​ ​របស់​ពួក​ទេវតា​ជាន់​តុសិត​។​ ​ម្នាលនាង​វិសាខា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ប្រាកដ​ ​ត្រង់​ពាក្យ​ថា​ ​ស្រ្តី​ ​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រក្សា​នូវ​ឧបោសថៈ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ហើយ​ ​លុះដល់​រំលាង​កាយ​ ​ស្លាប់​ទៅ​ ​ទៅ​កើត​រួម​ជាមួយនឹង​ពួក​ទេវតា​ជាន់​តុសិត​។​ ​ម្នាលនាង​វិសាខា​ ​ដែល​ថា​ ​រាជសម្បត្តិ​ជា​របស់​មនុស្ស​ ​ប្រៀបធៀប​នឹង​សេចក្ដីសុខ​ទិព្វ​ ​(​ឃើញ​)​ ​ស្ដើងស្ដួច​នេះ​តថាគត​ពោល​សំដៅយក​ត្រង់​ហេតុ​នុ៎ះឯង​។​
ថយ | ទំព័រទី ២៨០ | បន្ទាប់