​ម្នាលនាង​វិសាខា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ប្រាកដ​ ​ត្រង់​ពាក្យ​ថា​ ​ស្រ្តី​ ​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រក្សា​នូវ​ឧបោសថៈ​ ​ប្រកបដោយ​អង្គ៨​ ​ហើយ​ ​លុះដល់​រំលាង​កាយ​ ​ស្លាប់​ទៅ​ ​ទៅ​កើត​រួម​ជាមួយនឹង​ពួក​ទេវតា​ជាន់​បរនិម្មិតវសវត្តី​។​ ​ម្នាលនាង​វិសាខា​ ​ដែល​ថា​ ​រាជសម្បត្តិ​ជា​របស់​មនុស្ស​ ​ប្រៀបធៀប​នឹង​សេចក្ដីសុខ​ទិព្វ​ ​(​ឃើញ​)​ ​ស្ដើងស្ដួច​ ​នេះ​តថាគត​ពោល​ ​សំដៅយក​ត្រង់​ហេតុ​នុ៎ះឯង​។​ ​
​បុរស​ ​ឬ​ស្រ្តី​ ​មិន​គប្បី​សម្លាប់សត្វ១​ ​មិន​គប្បី​លួច​យក​ទ្រព្យ​ ​ដែល​ម្ចាស់​គេ​មិនបាន​ឲ្យ​ ​១​ ​មិន​គប្បី​និយាយ​កុហក១​ ​មិន​គប្បី​ក្រេប​ផឹក​ ​នូវ​ទឹកស្រវឹង​ ​១​ ​គប្បី​វៀរចាក​មេថុន​ ​ដែល​មិនមែន​ជា​សេចក្ដី​ប្រព្រឹត្តិ​ដ៏​ប្រសើរ១​ ​មិន​គប្បី​បរិភោគភោជន​ ​ក្នុង​វេលា​រាត្រី​ ​និង​ភោជន​ ​ក្នុង​វេលា​ខុសកាល​ ​១​ ​មិន​គប្បី​ទ្រទ្រង់​កម្រងផ្កា​ ​មិន​គប្បី​ប្រើប្រាស់​គ្រឿងក្រអូប​ ​១​ ​គប្បី​ដេក​លើ​គ្រែ​ ​(​ដែល​ត្រូវ​ប្រមាណ​)​ ​ឬ​កម្រាល​ ​ដែល​ក្រាល​ផ្ទាស់​នឹង​ផែនដី​ ​១​ ​(​បណ្ឌិត​ទាំងឡាយ​ ​ពោល​សរសើរ​ ​)​ ​ឧបោសថៈ​ ​ប្រកបដោយ​អង្គ​ ​៨នុ៎ះ​ ​ដែល​ព្រះពុទ្ធ​ ​ទ្រង់​ដល់​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ទ្រង់​ប្រកាស​ទុក​ហើយ​។
ថយ | ទំព័រទី ២៨២ | បន្ទាប់