ព្រះចន្រ្ទ និងព្រះអាទិត្យ ទាំងពីរមានរស្មីដ៏រុងរឿង ភ្លឺឆ្លុះផ្សាយចេញទៅ អស់ទីមានកំណត់ត្រឹមណា មួយទៀត ព្រះចន្រ្ទ និងព្រះអាទិត្យ មាននាទីកំចាត់បង់ នូវងងឹត មានដំណើរទៅក្នុងអាកាស ចាំងពន្លឺសព្វទិស តែងបំភ្លឺក្នុងផ្ទៃមេឃ ទ្រព្យណាមួយ ដែលមាននៅក្នុងចន្លោះនុ៎ះ គឺកែវមុក្តា កែវមណី កែវពៃទូរ្យដ៏ល្អ មួយវិញទៀត ដែលហៅថា មាសសិង្គី មាសកាញ្ចនៈ មាសជាតរូប និងមាសហដកៈ ទ្រព្យទាំងអម្បាលនោះ (មានដំឡៃ) មិនដល់នូវចំណិត ទី១៦ ៗ លើក នៃឧបោសថៈ ប្រកបដោយអង្គ ៨ ឡើយ ដូចពួកផ្កាយទាំងអស់(ភ្លឺ) មិនដល់ពន្លឺព្រះចន្រ្ទឡើយ ព្រោះហេតុនោះ ស្រ្តីបុរស ដែលជាអ្នកមានសីល បានរក្សាឧបោសថៈ ប្រកបដោយអង្គ ៨ ធ្វើបុណ្យទាំងឡាយដែលមានសុខជាកម្រៃ ជាអ្នកមិនត្រូវគេតិះដៀល តែងទៅកើតក្នុងស្ថានសួគ៌។
ចប់ មហាវគ្គ ទី២។