ធ្វើឲ្យដូចជាគ្មានចក្ខុ ធ្វើឲ្យគ្មានញាណ ឲ្យរលត់បញ្ញា ជាប៉ែកខាងសេចក្ដីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ។ ម្នាលអាវុសោ បុគ្គលអ្នកប្រទូស្ត។ បេ។ ម្នាលអាវុសោ បុគ្គលអ្នកវង្វេង ត្រូវសេចក្ដីវង្វេងគ្របសង្កត់ មានចិត្តត្រូវសេចក្ដីវង្វេងរួបរឹត រមែងគិតដើម្បីបៀតបៀនខ្លួនខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិតដើម្បីបៀតបៀនទាំងពីរខាងខ្លះ តែងទទួលទុក្ខទោមនស្សប្រព្រឹត្តទៅក្នុងចិត្តខ្លះ កាលបើលះមោហៈបានហើយ បុគ្គលរមែងមិនគិត ដើម្បីបៀតបៀនខ្លួន មិនគិតដើម្បីបៀតបៀនអ្នកដទៃ មិនគិតដើម្បីបៀតបៀនទាំងពីរខាង មិនទទួលទុក្ខ ទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្ត។ ម្នាលអាវុសោ បុគ្គលអ្នកវង្វេង ត្រូវមោហៈគ្របសង្កត់ មានចិត្តត្រូវមោហៈរួបរឹត រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត កាលបើលះបង់មោហៈបានហើយ បុគ្គលរមែងមិនប្រព្រឹត្តទុច្ចរិតដោយកាយ មិនប្រព្រឹត្តទុច្ចរិតដោយវាចា មិនប្រព្រឹត្តទុច្ចរិតដោយចិត្ត។ ម្នាលអាវុសោ បុគ្គលអ្នកវង្វេង ត្រូវមោហៈគ្របសង្កត់ មានចិត្តត្រូវមោហៈរួបរឹត រមែងមិនដឹងច្បាស់ នូវប្រយោជន៍ខ្លួន តាមពិតខ្លះ មិនដឹងច្បាស់ នូវប្រយោជន៍អ្នកដទៃ តាមពិតខ្លះ មិនដឹងច្បាស់ នូវប្រយោជន៍ទាំងពីរខាង តាមពិតខ្លះ