ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ ការរលឹកត្រូវ ១ ការដំកល់ចិត្តមាំត្រូវ ១។ ម្នាលអាវុសោ នេះឯង ជាផ្លូវប្រតិបត្តិ ដើម្បីលះរាគៈ ទោសៈ មោហៈ នុ៎ះ។ ម្នាលអាវុសោ ផ្លូវប្រតិបត្តិ ដើម្បីលះរាគៈ ទោសៈ មោហៈនុ៎ះ ជាផ្លូវប្រសើរល្អហើយ។ ម្នាលអាវុសោអានន្ទ ហេតុនោះ គួរតែកុំធ្វេសប្រហែសឡើយ។
[៧៤] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះ គហបតី ជាសាវករបស់អាជីវកម្នាក់ ចូលទៅរកព្រះអានន្ទ ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះគហបតី ជាសាវកអាជីវកនោះ អង្គុយក្នុងទីសមគួរហើយ សួរព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រអានន្ទដ៏ចំរើន (យើងទាំងពីរនាក់) អ្នកណាសំដែងធម៌ត្រូវ ពួកអ្នកណា ឈ្មោះថា ប្រតិបត្តិត្រូវ ក្នុងលោក ពួកអ្នកណា ឈ្មោះថា ដើរត្រូវក្នុងលោក។ ម្នាលគហបតី បើដូច្នោះ អាត្មានឹងត្រឡប់សួរទៅអ្នក ក្នុងហេតុនុ៎ះវិញ បើហេតុនោះ គួរដល់អ្នកយ៉ាងណា